Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

នាយករដ្ឋមន្ត្រីថៃប្រាប់កងទ័ពខ្លួនបំពេញភារកិច្ចនៅព្រំដែនឱ្យជោគជ័យឆាប់បានត្រឡប់ទៅផ្ទះវិញ គ្មានពាក្យថាចុះចាញ់

ប្រទេសថៃ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានធ្វើដំណើរទៅពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសួរសុខទុក្ខកងទ័ពនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ហើយលោកប្រាប់ទៅកងទ័ពថៃយកឈ្នះឱ្យបាន កុំចុះចាញ់ដាច់ខាត ។ បើកងទ័ពថៃបំពេញភារកិច្ចនៅព្រំដែនជោគជ័យ លោកនឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញឆាប់ៗ និងយកអធិបតេយ្យទៅជូនពលរដ្ឋ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។ នាវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែតុលា លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក អាឌុន ប៊ុនថាំចារើន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានធ្វើដំណើរទៅពិនិត្យមើលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ។ បន្ទាប់មក នាយករដ្ឋមន្ត្រីថៃក៏បានចូលរួមបរិភោគអាហារថ្ងៃត្រង់ជាមួយកងទ័ពព្រំដែនដើម្បីបង្កើនភាពស្និទ្ធស្នាល ។ នាយករដ្ឋមន្ត្រីថៃបាននិយាយមកកាន់កងទ័ពថា លោកគាំទ្រការបំពេញភារកិច្ចកងទ័ពឱ្យទទួលបានជោគជ័យយ៉ាងមានប្រសិទ្ធភាពបំផុត និងដោះស្រាយគ្រប់បញ្ហាក្នុងជីវិតរបស់កងទ័ព ក៏ដូចជាពលរដ្ឋថៃឱ្យមានសុវត្ថិភាព ។ លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយសង្ឃឹមថា ភាពជិតស្និទ្ធ [ ]


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីថៃប្រាប់កងទ័ពខ្លួនបំពេញភារកិច្ចនៅព្រំដែនឱ្យជោគជ័យឆាប់បានត្រឡប់ទៅផ្ទះវិញ

 | 

គ្មានពាក្យថាចុះចាញ់

 | 

Sources