Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

ថៃបញ្ជូនទ័ព ៨០០នាក់បន្ថែមទៅភាគខាងត្បូង ក្រោយក្រុមផ្ដា.ច់ខ្លួនសម្រុកវា.យលុកទាំងយប់ទាំងថ្ងៃ

ខេត្តណារ៉ាធីវ៉ាត់៖ មេបញ្ជាការកងទ័ពភូមិភាគទី1ថៃ បែងចែកកម្លាំង 800នាក់បន្ថែម បញ្ជូនទៅកាន់ភាគខាងត្បូងប្រទេសក្រោមការដឹកនាំរបស់ក្រុមការងារណារ៉ាធីវ៉ាត់ ដើម្បីប្រយុទ្ធទប់ទល់នឹងក្រុមបះបោរ ដែលកំពុងបង្កើនសកម្មភាពផ្ដា.ច់ទឹកដីខ្លាំងឡើងៗធ្វើឲ្យកងកម្លាំងសន្តិសុខនៅក្នុងតំបន់ទប់លែងចង់ជាប់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឲ្យដឹងថា កាលពីថ្ងៃចន្ទទី៦ ខែតុលា មេបញ្ជាការតំបន់កងទ័ពទីមួយ លោកឧត្តមសេនីយ៍ទោ Worayos Luangsuwan បានបញ្ជូនទាហានចំនួន 800 នាក់ ដើម្បីពង្រឹងសន្តិសុខនៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ក្រោមតួនាទីជា ក្រុមការងារ Narathiwat ដែលទើបបង្កើតថ្មី។ ប្រភពខាងលើនេះបានឲ្យដឹងទៀតថា ទាហានទាំង៨០០នាក់នោះ ត្រូវបានមេភូមិភាគ១ Worayos Luangsuwan យកចេញពីកងពលធំថ្មើរជើងលេខ៩ លេខ១១ និងលេខ១១ ដើម្បីបញ្ជូនទៅកាន់ខេត្តភាគខាងត្បូង ត្រៀមសម្រាប់ប្រយុទ្ធតទល់នឹងក្រុមបះបោរផ្ដាច់ទឹកដីដែលកំពុងបង្កភាពចលាចលនៅក្នុងតំបន់ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ មុនពេលចេញដំណើរទៅភាគខាងត្បូង ពិធីសាសនាមួយត្រូវបានគេធ្វើនៅទីបញ្ជាការកងទ័ពទី១ ដើម្បីផ្ដល់ពរជ័យដល់ទាហានទាំង ៨០០នាក់។ ព្រះចៅអធិការវត្ត Mai Sri Rom Yen ក្នុងខេត្តឈៀងរ៉ៃ ព្រះតេជគុណ Ekkachai Siriyano បានដឹកនាំការបួងសួង និងប្រោះទឹកមន្ត ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលត្រៀមទៅប្រយុទ្ធជាមួយក្រុមឧទ្ទាម។ ការដាក់ពង្រាយកម្លាំងបន្ថែមនេះ កើតឡើងភ្លាមៗបន្ទាប់ពីមានករណីចោ.រប្លន់ប្រដាប់អាវុធចំនួន ១០ នាក់ [ ]


Latest News
Hashtags:   

ថៃបញ្ជូនទ័ព

 | 

៨០០នាក់បន្ថែមទៅភាគខាងត្បូង

 | 

ក្រោយក្រុមផ្ដា

 | 

ច់ខ្លួនសម្រុកវា

 | 

យលុកទាំងយប់ទាំងថ្ងៃ

 | 

Sources