Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

មន្ទីរសាធារណការសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្ននៅកំណាត់ផ្លូវជាតិលេខ៥០C ខេត្តកំពង់ឆ្នាំង

ដើម្បីថែរក្សាកំណាត់ផ្លូវជាតិលេខ ៥០C អោយស្ថិតក្នុងស្ថានភាពល្អប្រសើរ ក្រោយទឹកទន្លេស្រកចុះ និងបង្ការកុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានសម្រេចបិទការធ្វើដំណើរលើកំណាត់ផ្លូវខាងលើ ជាបណ្ដោះអាសន្នរហូតមានការជូនដំណឹងជាថ្មី។ បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ មន្ទីរបានសម្រេចបិទការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៥០C ជាផ្លូវតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ ៦ ខេត្តកំពង់ធំជាបណ្តោះអាសន្នហើយ។ ក្នុងនោះចាប់ពីគ.ម ០០+០០០ ដល់គ.ម ១៤+២០០ ជាកំណាត់ផ្លូវ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងក៏ត្រូវរងនូវការជនលិចដោយទឹកទន្លេផងដែរ។ វិធានការខាងលើ ក៏ជាចំណែកមួយជួយថែរក្សាកំណាត់ផ្លូវជាតិលេខ ៥០C អោយស្ថិតក្នុងស្ថានភាពល្អប្រសើរ ក្រោយទឹកទន្លេស្រកចុះ និងបង្ការកុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុទៀតផង។ ចំពោះការប្រកាសបើកអោយមានការធ្វើចរាចរណ៍ឡើងវិញ និងត្រូវធ្វើឡើងក្រោយមានការចេញនូវសេចក្តីជូនដំណឹងជាថ្មី។ សូមរម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ ៥០C ធ្លាប់ត្រូវបាននាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ចាត់ទុកថា ជាគម្រោងអាទិភាពប្រចាំឆ្នាំ២០២៤។ ដោយផ្លូវមួយខ្សែនេះ ជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មាន ឆ្លងកាត់កណ្តាលប្រទេសកម្ពុជា ដែលអាចបំព្រួញចម្ងាយធ្វើដំណើរពីជាង ១០០គីឡូម៉ែត ឲ្យមកនៅសល់ត្រឹមតែ ៥៨ គីឡូម៉ែត [ ]


Latest News
Hashtags:   

មន្ទីរសាធារណការសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្ននៅកំណាត់ផ្លូវជាតិលេខ៥០C

 | 

ខេត្តកំពង់ឆ្នាំង

 | 

Sources