Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

រដ្ឋាភិបាលថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីយ៉ូណូ ពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបញ្ជាក់ទៅឥណ្ឌូណេស៊ីថា រដ្ឋាភិបាលថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន PPTV HD កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានជជែកពេលទទួលទានអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីយ៉ូណូ (Sugiono) ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងជិតស្និទ្ធរវាងឥណ្ឌូណេស៊ី-ថៃ និងរីករាយចំពោះការពង្រឹងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ (Strategic Parnership) ។ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីខែឧសភា ឆ្នាំ២០២៥ ភាគីទាំងពីរបានរួមគ្នាលើកកម្ពស់ការរៀបចំផែនការសកម្មភាព (Plan of Action) ដើម្បីធានាបាននូវសកម្មភាពជាក់ស្តែង និងសម្លឹងឆ្ពោះទៅមុខនៃកិច្ចសហការយូរអង្វែង ។ ឥណ្ឌូណេស៊ី និងថៃ នឹងមានតួនាទីសម្របសម្រួលបន្ថែមទៀតលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗក្នុងតំបន់ ។ ចំណែកជំនួបលើកនេះ ភាគីទាំងពីរបានពិភាក្សាពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការគាំទ្រសន្តិភាពយូរអង្វែងនៅមីយ៉ាន់ម៉ា ខណៈភាគីថៃបានបញ្ជាក់ពីគោលជំហររដ្ឋាភិបាលរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ។ ក្រៅពីនេះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហការសេដ្ឋកិច្ច រួមមាន ៖ [ ]


Latest News
Hashtags:   

រដ្ឋាភិបាលថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី

 | 

Sources