Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

រឿងបំណុល Goofy ស្រាប់តែគណនីទិកតុកមួយទាញ វណ្ណដា ចូលពាក់ព័ន្ធ

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាថ្មីៗមកនេះអ្នកចម្រៀងរ៉េប Goofy រងនូវរឿងអាស្រូវពាក់ព័ន្ធនឹងលុយកាក់ត្រូវបានម្ចាស់បំណុលបង្ហោះវីដេអូហើយ Goofy ក៏បានចេញមកបកស្រាយនិងសុំពេលម្ចាស់បំណុល។ ទោះយ៉ាងណា ជុំវិញរឿងរបស់អ្នកចម្រៀងរ៉េបរូបនេះស្រាប់តែគណនីទិកតុកមួយឈ្មោះថា «somalita» ដែលតែងតែបង្ហោះសកម្មភាពរបស់អ្នកសិល្បៈបានទាញ វណ្ណដា ចូលទៅពាក់ព័ន្ធ។ គណនីទិកតុក somalita បានកាត់វីដេអូរបស់ វណ្ណដា និង Goofy ដោយសរសេរថា «វណ្ណដា ហេតុអ្វីបានមិនជួយដល់ Goofy ចឹង ដាច់ចិត្តម៉េស?»។ ការបង្ហោះនេះបានទាក់ទាញការចុច Like រហូតដល់ជាង១០K ខណៈមានការបញ្ចេញមតិជាច្រើន។ អ្នកលេងបណ្តាញសង្គមទិកតុកបានបញ្ចេញមតិថា រឿងរបស់ Goofy ហេតុអ្វីទាញ វណ្ណដា ចូលទៅពាក់ព័ន្ធ ទាំងរឿងនេះជារឿងរបស់បុគ្គលសោះ។ អ្នកខ្លះបានចោទសួរចេតនារបស់អ្នកបង្ហោះនេះមានគោលបំណងអ្វី ចំណែកអ្នកខ្លះទៀតថា វណ្ណដា មានមុខគ្រប់រឿង។ អ្នកមួយចំនួនទៀតក៏បានបញ្ចេញមតិថា «ជួយខ្លួនឯងសិនបានព្រះជួយអ្នកតាមក្រោយ..»។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែលឈ្មោះ វណ្ណដា ត្រូវបានគេទាញចូលទៅក្នុងរឿងចម្រូងចម្រាសផ្សេងៗ។ នេះអាចដោយសារតែលោកមានភាពល្បីល្បាញហើយ Goofy ធ្លាប់បង្ហាញកាលពីកន្លងមកទទួលបានសាច់ប្រាក់ជាកាដូដល់ Goofy កាលពីកន្លងមកនេះទើបនៅពេល Goofy មានបញ្ហាអ្នកមួយចំនួនគឺបានទាញ វណ្ណដា ចូលទៅពាក់ព័ន្ធបែបនេះ។ វណ្ណដា កំពុងត្រៀមខ្លួនក្លាយជាគណៈកម្មការមួយរូបក្នុងកម្មវិធី [ ] The post រឿងបំណុល Goofy ស្រាប់តែគណនីទិកតុកមួយទាញ វណ្ណដា ចូលពាក់ព័ន្ធ appeared first on Khmer Breaking News.


Latest News
Hashtags:   

រឿងបំណុល

 | 

Goofy

 | 

ស្រាប់តែគណនីទិកតុកមួយទាញ

 | 

វណ្ណដា

 | 

ចូលពាក់ព័ន្ធ

 | 

Sources