Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 12 days ago

ប្រុងប្រយ័ត្ន! ស្ទឹងពោធិ៍សាត់ ឈានដល់កម្រិតមួយដែលត្រូវប្រកាសអាសន្ន

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដែលកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន។ នៅក្នុងសេចក្តីប្រកាសនេះ បានបញ្ជាក់ថា៖ បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថាមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់ ។ បន្ថែមពីនេះ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៥ ព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi) ក៏នឹងបក់បោកមកដល់កម្ពុជា ដែលធ្វើឱ្យខេត្តពោធិ៍សាត់មានភ្លៀងធ្លាក់ផ្គររន្ទះពីតិចទៅច្រើនខ្លាំង ភវនីយភាព ៨០ភាគរយ។ ជុំវិញបញ្ហានេះ មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានក្រើនរម្លឹកដល់ពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ៕ The post ប្រុងប្រយ័ត្ន! ស្ទឹងពោធិ៍សាត់ ឈានដល់កម្រិតមួយដែលត្រូវប្រកាសអាសន្ន appeared first on Khmer Breaking News.


Latest News
Hashtags:   

ប្រុងប្រយ័ត្ន

 | 

ស្ទឹងពោធិ៍សាត់

 | 

ឈានដល់កម្រិតមួយដែលត្រូវប្រកាសអាសន្ន

 | 

Sources