Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 12 days ago

អតីតមេបញ្ជាការយោធភូមិភាគ២ ៖ «ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ»

ប្រទេសថៃ ៖ អតីតមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលបានចូលនិវត្តន៍ពីការងារកងទ័ពកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវស្តេចថៃប្រគល់តំណែងថ្មីធ្វើជាអង្គរក្សពិសេសបាននិយាយក្នុងកម្មវិធីមួយថា បានបំពេញតួនាទីល្អបំផុតសម្រាប់ប្រទេសជាតិនាពេលកន្លងមក ។ ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ និងផ្តាំផ្ញើទៅកាន់កងទ័ពថៃតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមត្រូវប្រឹងប្រែងបំពេញតួនាទី និងស្មោះត្រង់ចំពោះជាតិ ។ លោក ប៊ុនស៊ីន ផាកក្លាង បានចូលនិវត្តន៍ពីតួនាទីជាមេបញ្ជាការយោធភូមិភាគ២កាលពីថ្ងៃទី៣០ ខែកញ្ញា លោកបានចូលរួមកម្មវិធីមួយឈ្មោះ «ពីកូនកសិករក្លាយជាកងទ័ពបំពេញភារកិច្ចការពារទឹកដី» នៅវិទ្យាស្ថានធីវ៉ា (TVA Institute) ដោយក្នុងកម្មវិធី លោកនិយាយថា ចាប់ពីពេលនេះ លោកពុំមែនជាមេបញ្ជាការកងទ័ពទៀតទេ គឺគ្រាន់តែជាពូម្នាក់ប៉ុណ្ណោះ ។ លោកមកចូលរួមកម្មវិធីដោយសារគ្មានការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ លោកមិនមែនមកដើម្បីផលប្រយោជន៍ ប៉ុន្តែដើម្បីពលរដ្ឋថៃ ។ កងទ័ពយោធភូមិភាគ២គ្រប់អង្គភាពបានបំពេញភារកិច្ចតាមព្រះរាជតំរិះរបស់ព្រះមហាក្សត្រថៃ រួមទាំងចូលរួមក្នុងគម្រោងកសិកម្មដែលបង្កើតឡើងដោយព្រះមហាក្សត្រនៅតំបន់ខៅយ៉ៃ ។ ក្រោយចូលនិវត្តន៍ពីការងារកងទ័ព លោក ប៊ុនស៊ីន នឹងធ្វើជាទីប្រឹក្សារបស់មេបញ្ជាការកងទ័ពជើងគោក និងអង្គរក្សពិសេសព្រះមហាក្សត្រ ពេលទំនេរ លោកនឹងចូលរួមក្នុងគម្រោងកសិកម្មដែលជាគម្រោងល្អសម្រាប់ពលរដ្ឋថៃទូទាំងប្រទេស ។ ក្រោយពីបញ្ចប់កម្មវិធីនៅវិទ្យាស្ថានធីវ៉ា លោក ប៊ុនស៊ីន ក៏បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានដែលសាកសួរពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយលោកនិយាយថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ ។ ចាប់ពីពេលនេះ [ ] The post អតីតមេបញ្ជាការយោធភូមិភាគ២ ៖ «ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ» appeared first on Khmer Breaking News.


Latest News
Hashtags:   

អតីតមេបញ្ជាការយោធភូមិភាគ២

 | 

ជម្លោះព្រំដែនរវាងកម្ពុជា

 | 

ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ

 | 

Sources