Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

កម្ពុជាត្រៀមចំណាយ ៥លានដុល្លារ ដើម្បីបោសសម្អាតមីននៅក្នុងខេត្តចំនួន៦ជាប់ព្រំដែនថៃ

រាជធានីភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន ដែលគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ក្នុងការបោសសម្អាតមីន និងកាកសំណល់សង្រ្គាមលើផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ៦ រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារសហអាមេរិក។ បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានលើកឡើងថា ការចុះហត្ថលេខាពេលនេះ គឺជាថ្ងៃបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពជឿជាក់រួមគ្នា ដែលថាការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងបម្រើដល់សុខសន្តិភាព និងប្រជាជនដែលងាយរងគ្រោះ។ មួយវិញទៀត ពិធីចុះហត្ថលេខានេះ នឹងជាការតំណាងឱ្យការសន្យា ការប្តេជ្ញាចិត្ត និងការធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅខ្ពស់មួយ គឺកម្ពុជារួចចាកផុតពីគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម។ លោក លី ធុជ បន្តទៀតថា មីនជាឃាតករលាក់មុខដេលនៅតែបន្តលាក់ខ្លួននៅក្រោមដី បន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្អាក់ដល់ភាពរុងរឿងរបស់កម្ពុជា។ ពោលទោះបី សកម្មភាពមីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជានៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសជុំវិញពិភពលោក ដែលមានផលប៉ះពាល់ដោយសារមីនខ្ពស់ជាងគេ ដែលបច្ចុប្បន្ននេះ កម្ពុជា [ ] The post កម្ពុជាត្រៀមចំណាយ ៥លានដុល្លារ ដើម្បីបោសសម្អាតមីននៅក្នុងខេត្តចំនួន៦ជាប់ព្រំដែនថៃ appeared first on Khmer Breaking News.


Latest News
Hashtags:   

កម្ពុជាត្រៀមចំណាយ

 | 

៥លានដុល្លារ

 | 

ដើម្បីបោសសម្អាតមីននៅក្នុងខេត្តចំនួន៦ជាប់ព្រំដែនថៃ

 | 

Sources