Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 12 days ago

អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មីរបស់ថៃប្រកាសគោលជំហរបើចង់បានសន្តិភាព ត្រូវតែត្រៀមប្រ.យុទ្ធ

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Top News កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មីរបស់ថៃបានប្រកាសពីគោលជំហរពុំចង់ធ្វើសង្គ្រាមទេ ប៉ុន្តែកងទ័ពអាកាសថៃត្រូវតែត្រៀមប្រ.យុទ្ធដើម្បីទទួលបានសន្តិភាព ។ អគ្គមេបញ្ជាការរងកងទ័ពអាកាសរូបនេះត្រៀមខ្លួនបំពេញតួនាទីភ្លាមៗដោយគ្មានពេលវេលារៀបចំកម្មវិធីអបអរសាទរការឡើងកាន់តំណែង និងប្រាប់ឱ្យពលរដ្ឋថៃមានទំនុកចិត្តលើកងទ័ពអាកាស ។ កាលពីថ្ងៃទី៣០ ខែកញ្ញា នៅទីបញ្ជាការកងទ័ពអាកាស អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មី លោក សេកសាន់ ខាន់ថា បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្រោយពីបញ្ចប់ពិធីទទួល និងផ្ទេរភារកិច្ចរបស់មេបញ្ជាការកងទ័ពអាកាស ដោយលោកប្តេជ្ញាចិត្តបំពេញតួនាទី និងទទួលខុសត្រូវតាមអំណាចរបស់ខ្លួនបន្តពីអគ្គមេបញ្ជាការកងទ័ពអាកាស លោក ផាន់ភក្តី ផាត់តាណាគុន ហើយលោកនឹងជំរុញឱ្យកងទ័ពអាកាសថៃមានភាពរឹងមាំ បំពេញការងារមានប្រសិទ្ធភាព ។ អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មី លោក សេកសាន់ បន្តថា គ្មានពេលវេលារៀបចំកម្មវិធីអបអរសាទរការឡើងកាន់តំណែងថ្មី ឬទទួលការចូលរួមរីករាយពីអ្នកណាទេ ពីព្រោះបច្ចុប្បន្ន កងទ័ពថៃកំពុងបំពេញតួនាទីរក្សាអធិបតេយ្យនៅព្រំដែនទាំងយប់ទាំងថ្ងៃ ។ ការងារដំបូងដែលត្រូវធ្វើ គឺលោកនឹងបញ្ជាអង្គភាពកងទ័ពអាកាសនៅក្រោមការគ្រប់គ្រងត្រៀមបំពេញតួនាទីភ្លាមៗ ថៃពុំត្រូវការសង្គ្រាម ប៉ុន្តែបើចង់បានសន្តិភាព ត្រូវតែត្រៀមប្រយុទ្ធ សូមពលរដ្ឋមានទំនុកចិត្តលើកងទ័ពអាកាស ។ ពិធីទទួល និងផ្ទេរភារកិច្ចរបស់មេបញ្ជាការរងកងទ័ពអាកាសថ្មី គឺមានការចូលរួមពីមេបញ្ជាការកងទ័ពជាន់ខ្ពស់ កងទ័ពអាកាស និងអនុព័ន្ធយោធាបរទេស ដោយអគ្គមេបញ្ជាការកងទ័ពអាកាស លោក [ ] The post អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មីរបស់ថៃប្រកាសគោលជំហរបើចង់បានសន្តិភាព ត្រូវតែត្រៀមប្រ.យុទ្ធ appeared first on Khmer Breaking News.


Latest News
Hashtags:   

អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មីរបស់ថៃប្រកាសគោលជំហរបើចង់បានសន្តិភាព

 | 

ត្រូវតែត្រៀមប្រ

 | 

យុទ្ធ

 | 

Sources