Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 12 days ago

រដ្ឋមន្ត្រីការបរទេសថៃចោទប្រកាន់កម្ពុជាពុំទាន់ស្មោះត្រង់ក្នុងការចរចា ខណៈថៃបើកទ្វារចរចាបញ្ចប់ជម្លោះ

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បាននិយាយមកកាន់សារព័ត៌មានកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា ថៃបើកទ្វារចរចាបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា ប៉ុន្តែកម្ពុជាពុំទាន់មានភាពស្មោះត្រង់ក្នុងការចរចា ។ លោកបានបញ្ជាក់ពីគោលជំហរការពារអធិបតេយ្យរបស់ខ្លួន និងសហការជាមួយគ្រប់ផ្នែកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យទំនាក់ទំនងប្រទេសទាំងពីរត្រឡប់មកធម្មតាវិញ ។ លោក សីហស័ក្តិ ពួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងពីគោលនយោបាយការបរទេស និងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃថា គោលនយោបាយការបរទេសថៃផ្តោតលើគ្រប់ផ្នែកត្រូវចូលរួមសហការ ពីព្រោះវាជាកិត្តិយស និងផលប្រយោជន៍ជាតិ លោកក៏ត្រូវពិភាក្សាជាមួយគណបក្សប្រឆាំងផងដែរ ។ បញ្ហាព្រំដែនពាក់ព័ន្ធនឹងកត្តាជាច្រើន រួមមាន ៖ សន្តិសុខ សេដ្ឋកិច្ច ឧក្រិដ្ឋកម្មឆ្លងដែន នយោបាយក្នុងប្រទេស និងពលរដ្ឋប្រទេសទាំងពីរត្រូវរួមគ្នាដោះស្រាយជម្លោះដើម្បីឱ្យទំនាក់ទំនងកម្ពុជា-ថៃត្រឡប់មកប្រក្រតី ។ យើងត្រូវតែព្យាយាមបញ្ចប់ជម្លោះព្រំដែនឱ្យបាន ប៉ុន្តែវាពុំងាយស្រួលទេ ត្រូវមានការចរចា ។ ថៃប្រកាន់គោលជំហរចរចាដោយសន្តិវិធី ប៉ុន្តែពុំព្រមបាត់បង់ទឹកដី ហើយការបើកទ្វារចរចាត្រូវតែពិនិត្យមើលការត្រៀមខ្លួនរបស់កម្ពុជា ។ ចំណុចសំខាន់ កុំដោះស្រាយបញ្ហាតែមួយថ្ងៃៗ ត្រូវកំណត់យុទ្ធសាស្ត្រផ្សេងៗ រួមមាន ៖ យុទ្ធសាស្ត្រព័ត៌មាន ដោយលោកចោទប្រកាន់កម្ពុជាទទួលបានប្រយោជន៍តែម្ខាងក្នុងការផ្សាយព័ត៌មាន និងលើកឡើងពីរឿងព្រំដែនប្រាប់អន្តរជាតិ ។ សមាជិកសភាថៃមួយចំនួននិយាយថា លោកមានជម្លោះជាមួយកម្ពុជានៅមុខអន្តរជាតិក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ [ ] The post រដ្ឋមន្ត្រីការបរទេសថៃចោទប្រកាន់កម្ពុជាពុំទាន់ស្មោះត្រង់ក្នុងការចរចា ខណៈថៃបើកទ្វារចរចាបញ្ចប់ជម្លោះ appeared first on Khmer Breaking News.


Latest News
Hashtags:   

រដ្ឋមន្ត្រីការបរទេសថៃចោទប្រកាន់កម្ពុជាពុំទាន់ស្មោះត្រង់ក្នុងការចរចា

 | 

ខណៈថៃបើកទ្វារចរចាបញ្ចប់ជម្លោះ

 | 

Sources