Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 12 days ago

​កម្ពុជា​គ្រោង​ចំណាយ​១០​ពាន់​លាន​ដុល្លារ អភិវឌ្ឍផ្លូវដែក

កម្ពុជា មានគម្រោងអភិវឌ្ឍផ្លូវដែក និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្នចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្នពីភាគខាងជើង និងភាគខាងត្បូង ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី។ នៅក្នុង ៨គម្រោងនេះ មានគម្រោងរយៈពេលខ្លី និងមធ្យមចំនួន ៤គម្រោងពីឆ្នាំ២០២៣ដល់២០២៧ ដែលគ្រោងចំណាយទឹកប្រាក់ ៣ ៨០០លានដុល្លារ។ ដោយឡែក សម្រាប់គម្រោងរយៈពេលវែងចំនួន ៤គម្រោងពីឆ្នាំ២០២៨ដល់២០៣៣ គ្រោងចំណាយទឹកប្រាក់ ៦ ២១០លានដុល្លារ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវដែក ២ខ្សែកំពុងមានចរាចរណ៍ នៅក្នុងប្រទេស ដែលមានភាពចាំបាច់ ឆ្លងកាត់បណ្តាខេត្តជាច្រើន និងផ្តល់គុណប្រយោជន៍យ៉ាងធំធេងសម្រាប់សេដ្ឋកិច្ចជាតិ។ The post ​កម្ពុជា​គ្រោង​ចំណាយ​១០​ពាន់​លាន​ដុល្លារ អភិវឌ្ឍផ្លូវដែក appeared first on Khmer Breaking News.


Latest News
Hashtags:   

​កម្ពុជា​គ្រោង​ចំណាយ​១០​ពាន់​លាន​ដុល្លារ

 | 

អភិវឌ្ឍផ្លូវដែក

 | 

Sources