Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 7 days ago

នាយករដ្ឋមន្ត្រីបារាំងលាឈប់ ក្រោយកាន់តំណែងបានជិត១ខែ

លោក Sebastien Lecornu នាយករដ្ឋមន្រ្តីបារាំង បានលាលែងពីតំណែង ក្រោយត្រូវបានតែងតាំងបានរយៈពេល២៧ថ្ងៃ។ លោក Sebastien Lecornu និងសមាសភាពគណៈរដ្ឋមន្រ្តីរបស់លោកជាច្រើននាក់ផ្សេងទៀត បានលាលែងពីតំណាងទាំងអស់ ក្រោយពីរងការរិះគន់ពីបណ្តាគណបក្សផ្សេងទៀតនៅក្នុងសភា។ លោក Lecornu មានបំណងចង់ស្វែងរកការគាំទ្រពីគណបក្សនានា ដើម្បីប៉ះប៉ូវការបែកបាក់ផ្ទៃក្នុងនៅសភាបារាំង។ ការលាលែងនេះ បានឱ្យលោក Lecornu ក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងខ្លីជាងគេបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសបារាំង។ គួរបញ្ជាក់ថា លោក Sebastien Lecornu គឺជានាយករដ្ឋមន្រ្តីទី៧ និងជានាយករដ្ឋមន្រ្តី៥ គិតក្នុងរយៈពេល២ឆ្នាំ របស់លោក Macron៕


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីបារាំងលាឈប់

 | 

ក្រោយកាន់តំណែងបានជិត១ខែ

 | 

Sources