Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 12 days ago

ដេត ស្រីនាឌ ស្នើមហាជននិងអ្នកឧបត្ថម្ភជួយគាំទ្រក្នុងដំណើរការប្រកួតនៅលើឆាកអន្តរជាតិ

កញ្ញា ដេត ស្រីនាឌ ដែលត្រូវបានតែងតាំងជា Miss Charm Cambodia 2០25 បានដាច់ចិត្តស្នើសុំមហាជនជួយគាំទ្រនាងក្នុងដំណើរឆ្ពោះទៅកាន់ឆាកអន្តរជាតិដែលត្រូវប្រកួតនៅឯប្រទេសវៀតណាម។ ឆ្លងកាត់ព្យុះភ្លៀងនៃការរិះគន់ពីមហាជន ដេត ស្រីនាឌ បានប្រឹងប្រែងតស៊ូក្នុងវិស័យបវរកញ្ញាក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភីក្នុងការប្រកួតក្នុងស្រុកដោយបានក្លាយជា Miss Lakamo Cambodia 2025 កាលពីខែកក្កដា កន្លងមកនេះ។ បន្ទាប់ពីទទួលជ័យជម្នះក្នុងកម្មវិធីនេះ ដេត ស្រីនាឌ ត្រូវបានជ្រើសរើសក្នុងនាមជា Miss Charm Cambodia 2០25 ដែលនឹងត្រូវប្រកួតតំណាងឱ្យប្រទេសកម្ពុជានៅលើទឹកដីវៀតណាម។ នេះជាបេកកម្មដ៏សំខាន់សម្រាប់ ដេត ស្រីនាឌ បន្ទាប់ពីបរាជ័យក្នុងការប្រកួតតំណាងប្រទេសនិងរងការរិះគន់ពីមហាជននាកន្លងមក។ ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ដេត ស្រីនាឌ បានដាច់ចិត្តស្នើសុំឱ្យមហាជនជួយគាំទ្រនាង។ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា Miss Charm Cambodia 2០25 បានបង្ហោះសំណេរយ៉ាងដូច្នេះថា «ជម្រាបសួរ ពុកម៉ែ បងប្អូន ប្រជាជនកម្ពុជាជាទីគោរពស្រលាញ់ ទាំងអស់គ្នា។ នាងខ្ញុំ ដេត ស្រីនាឌ សូមលើកម្រាមដៃ ១០ គោរពអំពាវនាវសូមការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នា និង [ ] The post ដេត ស្រីនាឌ ស្នើមហាជននិងអ្នកឧបត្ថម្ភជួយគាំទ្រក្នុងដំណើរការប្រកួតនៅលើឆាកអន្តរជាតិ appeared first on Khmer Breaking News.


Latest News
Hashtags:   

ស្រីនាឌ

 | 

ស្នើមហាជននិងអ្នកឧបត្ថម្ភជួយគាំទ្រក្នុងដំណើរការប្រកួតនៅលើឆាកអន្តរជាតិ

 | 

Sources