Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

អបអរតារាសម្តែងហុងកុង Nancy Wu រៀបការហើយ

អស់រយៈពេលជាង១ឆ្នាំហើយចាប់តាំងពីតារាសម្តែងហុងកុង Nancy Wu បានសារភាពថាមានទំនាក់ទំនងជាមួយវេជ្ជបណ្ឌិត ជាបុរសក្រៅរង្វង់សិល្បៈ។ យ៉ាងណាមិញទោះបីជាទើបតែមានទំនាក់ទំនងក្តីប៉ុន្តែអ្នកទាំងពីរបានបង្ហាញពីភាពច្បាស់លាស់ដោយប្រកាសថាអ្នកទាំងពីរបានរៀបការជាមួយគ្នាហើយ។ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៥ Nancy បានបង្ហោះរូបភាពនៅលើគណនី Instagram ដើម្បីប្រកាសអាពាហ៍ពិពាហ៍របស់នាងជាមួយគ្រូពេទ្យវះកាត់ Akin Chan ។ តាមការបង្ហោះបានឱ្យដឹងថា គូស្នេហ៍មួយគូនេះបានរៀបការនឹងគ្នានៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ។ តារាស្រីរូបនេះក៏បានចែករំលែករូបថតពីពិធីដែលបង្ហាញពីគូស្នេហ៍ទាំងពីរបានថតរូបរួមគ្នាក្នុងឈុតអាពាហ៍ពិពាហ៍ និងកាត់នំអាពាហ៍ពិពាហ៍របស់ពួកគេ។ តារាសម្តែងហុងកុង Nancy បានបញ្ជាក់ដំបូងអំពីទំនាក់ទំនងរបស់នាងជាមួយ Akin ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ប៉ុន្តែនៅពេលនោះនៅតែរក្សាអត្តសញ្ញាណរបស់គូស្នេហ៍ជាសម្ងាត់។ នៅខែកុម្ភៈ ឆ្នាំ២០២៥ តារាស្រីរូបនេះបានបង្ហោះគូស្នេហ៍នៅលើបណ្តាញសង្គមដើម្បីបញ្ជាក់ពីទំនាក់ទំនង ដោយបានចែករំលែករូបថតរបស់អ្នកទាំងពីរអំឡុងពេលជិះស្គី។ អ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅទីសាធារណៈជាច្រើនដងថាកំពុងណាត់ជួប។ យោងតាមរបាយការណ៍លោក Akin គឺជាគ្រូពេទ្យវះកាត់ដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យចិនហុងកុង។ លោកក៏ជាផ្នែកមួយនៃ វេជ្ជបណ្ឌិតគ្មានព្រំដែន ហើយបានធ្វើការវះកាត់នៅក្នុងតំបន់សង្រ្គាម ដូចជាស៊ីរី និងស៊ូដង់ខាងត្បូង។ មានពាក្យចចាមអារ៉ាមថា Nancy និងស្វាមី បានជួបគ្នាបន្ទាប់ពីត្រូវបានណែនាំដោយមិត្តរួមការងាររបស់ពួកគេគឺតារាសម្តែង Tony Hung ។ ក្រោយពីប្រកាសអាពាហ៍ពិពាហ៍អ្នកគាំទ្រទាំងក្នុងប្រទេសនិងក្រៅប្រទេស រួមទាំងអ្នកក្នុ្ងចង្កោមសិល្បៈបានសម្តែងការអបអរសាទរ Nancy [ ]


Latest News
Hashtags:   

អបអរតារាសម្តែងហុងកុង

 | 

Nancy

 | 

រៀបការហើយ

 | 

Sources