Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 12 days ago

តួឯកឥណ្ឌារឿងព្រះពុទ្ធ សរសេរពាក្យ «I Love Thailand» លើផ្ទាំងរូបភាពអតីតមេបញ្ជាការយោធភូមិភាគ២ថៃ

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Mgr Online កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា តួឯកឥណ្ឌារឿងព្រះពុទ្ធ លោក Gagan Malik បានសរសេរពាក្យ «I Love Thailand» លើផ្ទាំងរូបភាពលោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ថៃ ក្នុងពេលតួឯកឥណ្ឌារូបនេះចូលរួមកម្មវិធីមួយនៅទីក្រុងប៉ាតាយ៉ា ។ ការបង្ហាញក្តីស្រឡាញ់ទៅកាន់ប្រទេសថៃនេះធ្វើឱ្យពលរដ្ឋថៃសរសើរមិនដាច់ពីមាត់ ដែលលោកជាជនបរទេសមានបេះដូងស្រឡាញ់ថៃ និងចាត់ទុកថៃជាផ្ទះទី២ ក្រោយលាលែងពីតំណែងឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍របស់កម្ពុជា ។ កាលពីថ្ងៃទី៣០ ខែកញ្ញា អភិបាលក្រុងប៉ាតាយ៉ា លោក ប៉ារ៉ាមេត ង៉ាមផិសេត បានធ្វើជាប្រធានកម្មវិធីសូត្រមន្តប្រគេនចង្ហាន់ព្រះសង្ឃក្នុងឱកាសគម្រប់ខួប១៧ឆ្នាំ នៃការសាងសង់សាលារៀននៅទីក្រុងប៉ាតាយ៉ា ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកចូលរួមកម្មវិធីភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺតារាសម្តែងដ៏ល្បីរបស់ឥណ្ឌា លោក Gagan Malik បានធ្វើដំណើរមកចូលរួមកម្មវិធីដែរ ហើយលោកថែមទាំងសរសេរពាក្យ «I Love Thailand» នៅលើផ្ទាំងរូបភាពរបស់លោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ និងចុះហត្ថលេខា ។ លោក [ ] The post តួឯកឥណ្ឌារឿងព្រះពុទ្ធ សរសេរពាក្យ «I Love Thailand» លើផ្ទាំងរូបភាពអតីតមេបញ្ជាការយោធភូមិភាគ២ថៃ appeared first on Khmer Breaking News.


Latest News
Hashtags:   

តួឯកឥណ្ឌារឿងព្រះពុទ្ធ

 | 

សរសេរពាក្យ

 | 

Thailand

 | 

លើផ្ទាំងរូបភាពអតីតមេបញ្ជាការយោធភូមិភាគ២ថៃ

 | 

Sources