Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

Lee Chae Min និយាយពីមិត្តស្រីលើកដំបូងបន្ទាប់ពីល្បីល្បាញខ្លាំងក្នុងរឿង «Bon Appétit , Your Majesty»

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ៣០ ខែកញ្ញា Lee Chae Min បាននិយាយពីមិត្តស្រីលើកដំបូងក្នុងការសម្ភាសន៍បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្នុងការសម្តែងជាមួយរៀមច្បង YoonA ក្នុងរឿង «Bon Appétit , Your Majesty»។ នៅពេលដែលត្រូវបានសួរថា តើការណាត់ជួបជាសាធារណៈដាក់សម្ពាធ ឬបន្ទុកលើលោកពេលសម្តែងក្នុងរឿងមនោសញ្ចេតនាដែរឬទេ?។ Lee Chae Min បាននិយាយដោយត្រង់ៗថា «វាមិនមែនជាសម្ពាធទេ ផ្ទុយទៅវិញ វាជាកម្លាំងចិត្តសម្រាប់ខ្ញុំក្នុងការផ្តោតអារម្មណ៍លើតួអង្គបន្ថែមទៀត។ខ្ញុំតែងតែព្យាយាមធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថាជាតួអង្គដែលខ្ញុំសម្ដែងមិនមែនជារូបខ្ញុំពិតនោះទេ។ នោះជួយឱ្យទស្សនិកជនជ្រួតជ្រាបក្នុងភាពយន្ត ហើយទន្ទឹមនឹងនោះក៏ជួយឱ្យខ្ញុំគ្រប់គ្រងចិត្តបានល្អផងដែរ»។ នៅពេលអ្នកសារព័ត៌មានចង់ដឹងអំពីប្រតិកម្មរបស់ Ryu Da In មិត្តស្រីរបស់តារាប្រុសរូបនេះ ក្នុងរឿង «Bon Appétit , Your Majesty» Lee Chae Min បាននិយាយថា «តាមពិតទៅ យើងមិននិយាយច្រើនអំពីការងាររបស់គ្នាទៅវិញទៅមកទេ នេះជាបញ្ហារសើប ដូច្នេះខ្ញុំមិនអាចចែករំលែកបន្ថែមបានទេ»។ ថ្មីៗនេះ ការបង្ហោះ Instagram ផ្ទាល់ខ្លួនរបស់ Lee Chae Min និង Ryu Da [ ] The post Lee Chae Min និយាយពីមិត្តស្រីលើកដំបូងបន្ទាប់ពីល្បីល្បាញខ្លាំងក្នុងរឿង «Bon Appétit , Your Majesty» appeared first on Khmer Breaking News.


Latest News
Hashtags:   

និយាយពីមិត្តស្រីលើកដំបូងបន្ទាប់ពីល្បីល្បាញខ្លាំងក្នុងរឿង

 | 

Appétit

 | 

Majesty

 | 

Sources