Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

មេបញ្ជាការកងទ័ពភូមិភាគទី១ថៃបដិសេធពុំចូលរួមកិច្ចប្រជុំ RBC នៅខេត្តបន្ទាយមានជ័យ

ប្រទេសថៃ ៖ តាមការប្រកាសក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ គ្រោងនឹងធ្វើនៅអំឡុងខែតុលានេះ ។ យោធភូមិភាគទី៥កម្ពុជាបានបញ្ជូនលិខិតទៅកងទ័ពភូមិភាគទី១ថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ។ ក្រោយពីកម្ពុជាអញ្ជើញកងទ័ពភូមិភាគទី១ថៃមកចូលរួមប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តបន្ទាយមានជ័យ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ លោក វរ៉ាយ៉ត លឿងសុវណ្ណ ដែលទើបឡើងកាន់តំណែងថ្មីបានបដិសេធមិនចូលរួមកិច្ចប្រជុំ RBC ជាមួយកម្ពុជាដាច់ខាត ប្រសិនបើកម្ពុជាគ្មានរបៀបវារៈបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនជាប់ភូមិណងចាន់ និងភូមិណងញ៉ាកែវ ទេនោះ ។ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ប្រភពព័ត៌មានពីកងទ័ពភូមិភាគទី១ថៃឱ្យដឹងថា កម្ពុជាបានបញ្ជូនលិខិតអញ្ជើញកងទ័ពភូមិភាគទី១ ចូលរួមកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព ដែលរបៀបវារៈកិច្ចប្រជុំ រួមមាន ៖ បង្ក្រាប Scammer [ ] The post មេបញ្ជាការកងទ័ពភូមិភាគទី១ថៃបដិសេធពុំចូលរួមកិច្ចប្រជុំ RBC នៅខេត្តបន្ទាយមានជ័យ appeared first on Khmer Breaking News.


Latest News
Hashtags:   

មេបញ្ជាការកងទ័ពភូមិភាគទី១ថៃបដិសេធពុំចូលរួមកិច្ចប្រជុំ

 | 

នៅខេត្តបន្ទាយមានជ័យ

 | 

Sources