Thursday 16 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

សម្ដេចតេជោ៖ ទោះកម្ពុជាមានប្រជាជនតិច និងសេដ្ឋកិច្ចទន់ខ្សោយ ប៉ុន្តែមិនខ្សោយសីលធម៌ដូចថៃមួយចំនួននោះទេ

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាទះថៃមួយកំភ្លៀង ជាមួយនឹងការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវឥរិយាបថថ្លៃថ្នូ កុំប្រជែងខុសជាមួយទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន ដែលយករូបថតមេដឹកនាំរបស់កម្ពុជាមកដាក់បា.ញ់ដើម្បីចាប់យករង្វាន់ ដោយនេះបង្ហាញពីភាពគ្មានគុណធម៌ សីលធម៌ និងអរិយធម៌របស់ជាតិជាខ្លាំង។ តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។ បន្ថែមពីនោះសម្ដេចបានសង្កត់ធ្ងន់ថា ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា [ ]


Latest News
Hashtags:   

សម្ដេចតេជោ៖

 | 

ទោះកម្ពុជាមានប្រជាជនតិច

 | 

និងសេដ្ឋកិច្ចទន់ខ្សោយ

 | 

ប៉ុន្តែមិនខ្សោយសីលធម៌ដូចថៃមួយចំនួននោះទេ

 | 

Sources