Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 12 days ago

គ្រោះរញ្ជួយដីវាយប្រ.ហារហ្វីលីពីនបណ្តាលឱ្យពលរដ្ឋជាច្រើននាក់ស្លា.ប់ក្រោមអគារបាក់បែក

ប្រទេសហ្វីលីពីន ៖ គ្រោះរញ្ជួយដីកម្រិត៦.៩រិចទ័របានវាយប្រ.ហារនៅឆ្នេរសមុទ្រកោះសេប៊ូ ភាគកណ្តាលប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បណ្តាលឱ្យពលរដ្ឋហ្វីលីពីនបាត់ប.ង់ជីវិតរហូតដល់២០នាក់ និងអគារជាច្រើនកន្លែងបាក់រលំដោយសារកម្លាំងរំញ័រខ្លាំង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។ គ្រោះរញ្ជួយដីធ្វើឱ្យតំបន់ជាច្រើនដាច់ចរន្តអគ្គិសនី អគារបាក់រលំនៅតំបន់ Visayas ដែលធ្វលឱ្យភ្នាក់ងារសង្គ្រោះព្យាយាមស្វែងរកមនុស្សស្លាប់ និងរងរបួសនៅក្រោមគំនរអគារ ។ ភ្នាក់ងារអង្កេតភូមិសាស្ត្រអាមេរិក (USGS) បញ្ជាក់ថា ចំណុចកណ្តាលរបស់គ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ នៅឆ្ងាយពីទីក្រុងកាឡាប៉េ ខេត្តបូហូល ទៅកាន់ទិសអាគ្នេយ៍ប្រមាណ១១គីឡូម៉ែត្រ បន្ទាប់មក មាន Aftershocks ជាច្រើនលើក ។ ទីក្រុងសេប៊ូ ដែលមានពលរដ្ឋរស់នៅជិត១លាននាក់ ទទួលកម្លាំងរំញ័រយ៉ាងខ្លាំងដោយសារគ្រោះរញ្ជួយដី ។ លោកវរសេនីយ៍ឯក Enrico Figueroa ស្នងការប៉ូលិសនៅទីក្រុងសេប៊ូ និយាយថា ឧបករណ៍អគ្គិសនីនៅលើបង្គោលភ្លើងបានផ្ទុះពេលរញ្ជួយដី ខណៈលោក Ian Poe ស្នងការប៉ូលិសទីក្រុង Villaba ខេត្តឡេយតេ បញ្ជាក់ថា រញ្ជួយដីមានរយៈពេលប្រមាណ១០វិនាទី និងធ្វើឱ្យអគារស្ថានីយប៉ូលិសរង្គើ ។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP គឺអគារ និងផ្លូវបានខូចខាត [ ] The post គ្រោះរញ្ជួយដីវាយប្រ.ហារហ្វីលីពីនបណ្តាលឱ្យពលរដ្ឋជាច្រើននាក់ស្លា.ប់ក្រោមអគារបាក់បែក appeared first on Khmer Breaking News.


Latest News
Hashtags:   

គ្រោះរញ្ជួយដីវាយប្រ

 | 

ហារហ្វីលីពីនបណ្តាលឱ្យពលរដ្ឋជាច្រើននាក់ស្លា

 | 

ប់ក្រោមអគារបាក់បែក

 | 

Sources