Wednesday 15 October 2025
Home      All news      Contact us      RSS      English
kbn - 9 days ago

ថៃ កំពុងទាមទារយកប្រាសាទខ្មែរមួយទៀត នៅខេត្តឧត្តរមានជ័យ

ក្រៅពីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ប្រទេសថៃកំពុងទាមទារយកប្រាសាទខ្មែរមួយទៀត នៅលើជួរភ្នំដងរ៉ែក។ ប្រាសាទខ្នារ ភូមិអូរទឹកចោល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទល់មុខនឹង ស្រុកកាបឈើង ខេត្តសុរិន្ទ ប្រទេសថៃ។ ប្រាសាទនេះ ឈរនៅលើកំពូលភ្នំកម្ពស់ប្រមាណជាង៨០០ម៉ែត្រ ដែលពលរដ្ឋកម្ពុជាអាចធ្វើដំណើរឡើងបានតាមរយៈជណ្ដើរឈើមួយដែលមានចំនួន១១៨១កាំ។ មេភូមិភាគ២ថៃថ្មី បានអះអាងថាប្រាសាទនេះមិនមែនជារបស់ប្រទេសណាម្នាក់កាន់កាប់នោះទេ ដោយកំពុងស្ថិតនៅតំបន់អង្កេតការណ៍រួមគ្នា។ គួរបញ្ជាក់ថា បច្ចុប្បន្នកងទ័ពកម្ពុជាកំពុងឈរជើងនៅទិសខាងត្បូង ពីតំបន់ប្រាសាទចុះទៅក្រោម ស្របពេលកងទ័ពថៃនៅទិសខាងជើង ក្បែរប្រាសាទដោយគ្រប់គ្រងស្រះទឹកចំនួន២៕


Latest News
Hashtags:   

កំពុងទាមទារយកប្រាសាទខ្មែរមួយទៀត

 | 

នៅខេត្តឧត្តរមានជ័យ

 | 

Sources