Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 13 days ago

អនុរដ្ឋមន្ត្រីការពារជាតិថៃណែនាំរដ្ឋាភិបាលដោះស្រាយជម្លោះព្រំដែន និងចោទប្រកាន់កម្ពុជាដើរតួជាប្រទេសរងគ្រោះ

ប្រទេសថៃ ៖ ភាគីថៃបានព្យាយាមធ្វើឱ្យពិភពលោក មើលឃើញថៃជាប្រទេសរងគ្រោះ និងចោទប្រកាន់កម្ពុជាប្រើប្រាស់ព័ត៌មានញុះញង់ពិភពលោក ។ ការពិត ថៃខ្លួនឯងទេដែលឈ្លានពានទឹកដីកម្ពុជារហូតមក ប៉ុន្តែថៃដើរតួជាប្រទេសរងគ្រោះដើម្បីឱ្យពិភពលោកគាំទ្រខ្លួន ។ សារព័ត៌មាននានារបស់ថៃប្រឹងផ្សាយបំភ្លៃការពិត ជួយលាក់បាំងកងទ័ពថៃបា.ញ់ប្រ.ហារមុនមកលើកម្ពុជា ដើម្បីរុញឱ្យស្ថានការណ៍កាន់តែក្តៅ ខណៈកម្ពុជាមិនតបត ពីព្រោះកម្ពុជាបានប្តេជ្ញាចិត្តដ៏មុតមាំចំពោះសន្តិភាព ។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃថា ការធ្វើសង្គ្រាមមិនពិបាកទេ ដោយសារថៃធ្លាប់ឆ្លងកាត់សមរភូមិកន្លងមក ប៉ុន្តែបច្ចុប្បន្ន កងទ័ពថៃនៅព្រំដែនប្រឈមនឹងបញ្ហាខ្វះអាហារបរិភោគ គឺបរិភោគតែមីកញ្ចប់ប៉ុណ្ណោះ ។ អនុរដ្ឋមន្ត្រីការពារជាតិរូបនេះធ្លាប់ដឹកនាំកងទ័ពធ្វើសង្គ្រាមជាមួយកម្ពុជាដោយផ្ទាល់កាលពីប៉ុន្មានឆ្នាំមុន និងណែនាំឱ្យរដ្ឋាភិបាលថៃដោះស្រាយជម្លោះព្រំដែនតាមវិធានការមួយចំនួន ដោយចោទប្រកាន់កម្ពុជាដើរតួជាប្រទេសរងគ្រោះក្នុងក្រសែភ្នែកពិភពលោក ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon Online នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។ នាវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៣០ ខែកញ្ញា លោក អាឌុន ប៊ុនថាំចារើន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីជម្លោះព្រំដែនថា លោកធ្លាប់បម្រើការនៅតំបន់ព្រំដែនខេត្តបុរីរាំ ដែលកាន់តំណែងជាមេបញ្ជាការអង្គភាព និងមេបញ្ជាការយោធភូមិភាគ២ ។ កាលពីឆ្នាំ២០១១ លោកបានដឹកនាំកងទ័ពថៃធ្វើសង្គ្រាមជាមួយកម្ពុជាដោយផ្ទាល់ និងដឹងយ៉ាងច្បាស់ពីស្ថានការណ៍ព្រំដែន ប៉ុន្តែជម្លោះបច្ចុប្បន្ន បានផ្លាស់ប្តូរខុសប្លែកខ្លាំងពីលើកមុន ទើបកងទ័ព និងអង្គភាពកងទ័ពពុំអាចដោះស្រាយបាន ។ លោក អាឌុន [ ] The post អនុរដ្ឋមន្ត្រីការពារជាតិថៃណែនាំរដ្ឋាភិបាលដោះស្រាយជម្លោះព្រំដែន និងចោទប្រកាន់កម្ពុជាដើរតួជាប្រទេសរងគ្រោះ appeared first on Khmer Breaking News.


Latest News
Hashtags:   

អនុរដ្ឋមន្ត្រីការពារជាតិថៃណែនាំរដ្ឋាភិបាលដោះស្រាយជម្លោះព្រំដែន

 | 

និងចោទប្រកាន់កម្ពុជាដើរតួជាប្រទេសរងគ្រោះ

 | 

Sources