Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

ចិនច្រានចោលព័ត៌មានបំភ្លៃរបស់ថៃ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធដល់កម្ពុជានៅក្នុងជម្លោះព្រំដែន

ទីក្រុងប៉េកាំង៖ ទើបទិញនាវាមុជទឹកពីចិនសោះបែរជាមិនទុកចិត្តគ្នា! រដ្ឋាភិបាលចិនបានបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មានមិនពិតដែលកំពុងសាយភាយនៅក្នុងប្រទេសថៃ ដែលថាខ្លួនបានផ្គត់ផ្គង់អាវុ.ធដល់កម្ពុជា ដើម្បីប្រើប្រាស់នៅក្នុងការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា ការអះអាងទាំងនេះគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវ ។ យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំប្រទេសថៃ នៅថ្ងៃទី2 ខែតុលា បានឲ្យដឹងថា «ចិនមិនបានផ្តល់សម្ភារៈយោធាណាមួយដល់កម្ពុជាសម្រាប់ប្រើក្នុងការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃនោះទេ។ វាបានបញ្ជាក់ថា ឧបករណ៍យោធាចិនណាមួយដែលកម្ពុជាបាន ឬកំពុងកាន់កាប់បច្ចុប្បន្នមានប្រភពចេញពី គម្រោងសហប្រតិបត្តិការចិន-កម្ពុជាដែលមានស្រាប់ តែប៉ុណ្ណោះ។ ការបដិសេធនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃបានចុះផ្សាយពីរបាយការណ៍ដែលទទួលបានពីកាសែត New York Times ពាក់ព័ន្ធនឹងគ្រាប់រ៉ុក្កែតដែលផលិតដោយចិន ត្រូវបានប្រើប្រាស់ដោយយោធាកម្ពុជានៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងការដឹកជញ្ជូនសព្វាវុ.ធមួយចំនួនទៀតយកទៅស្តុកទុកនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុរបស់កម្ពុជា។ ព័ត៌មាននេះផងដែរ បានជំរុញឲ្យលោក Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ បានកោះប្រជុំប្រឹក្សាសន្តិសុខជាតិ (NSC) មេដឹកនាំយោធា និងនាយកដ្ឋានពាក់ព័ន្ធរបស់ថៃ ដើម្បីពិភាក្សាពីលទ្ធភាពក្នុងការត្រៀមកម្លាំងទប់ទល់ជាមួយកម្ពុជា ដែលធ្វើឲ្យស្ថានភាពជម្លោះរវាងប្រទេសទាំងពីរកាន់តែមានភាពតានតឹង។ កត្តានេះបានជំរុញឲ្យចិនចេញមកបញ្ជាក់ពីជំហររបស់ខ្លួនឡើងវិញថា ប្រទេសចិនរក្សាគោលនយោបាយមិនជ្រៀតជ្រែក ហើយមិនដែលផ្តល់អាវុធសម្រាប់ជម្លោះនោះទេ។ អ្នកនាំពាក្យលោក Jiang Yu បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រកិច្ចសន្ទនាដោយសន្តិវិធីរវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរបស់ពួកគេ។ បន្ថែមពីនេះ ស្ថានទូតបានសង្កត់ធ្ងន់ថា ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់ប្រជាជាតិទាំងពីរ បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការបន្ធូរបន្ថយស្ថានការណ៍ក្នុងនាមប្រទេសជិតខាងជាមិត្តរបស់ប្រទេសទាំងពីរ។ យ៉ាងណាមិញ ប្រតិកម្មរបស់ប្រទេសថៃក្នុងការបង្ហាញពីភាពមិនសប្បាយចិត្ត និងត្រៀមខ្លួនប្រឆាំងនឹងកម្ពុជាក្រោយលឺថាកម្ពុជាទទួលបានជំនួយពីចិនដូចខាងលើនេះ [ ] The post ចិនច្រានចោលព័ត៌មានបំភ្លៃរបស់ថៃ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធដល់កម្ពុជានៅក្នុងជម្លោះព្រំដែន appeared first on Khmer Breaking News.


Latest News
Hashtags:   

ចិនច្រានចោលព័ត៌មានបំភ្លៃរបស់ថៃ

 | 

ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធដល់កម្ពុជានៅក្នុងជម្លោះព្រំដែន

 | 

Sources