Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 13 days ago

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យបង្កើនកម្លាំងទ័ព និងសមត្ថកិច្ចនៅតាមព្រំដែនក្រោយពីកងទ័ពថៃបា.ញ់កាំភ្លើ.ងញុះញង់

ប្រទេសថៃ ៖ ក្រោយពីកងទ័ពឈ្លានពានថៃបា.ញ់កាំភ្លើ.ងត្បាល់ និងកាំភ្លើ.ងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា ហើយកងកម្លាំងកម្ពុជាមិនបានតបត នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបញ្ជាឱ្យបង្កើនកម្លាំងកងទ័ព និងសមត្ថកិច្ចនៅតាមព្រំដែនកម្ពុជា-ថៃបន្ថែមទៀតដើម្បីទប់ទល់ស្ថានការណ៍តានតឹង ព្រមទាំងឱ្យកងទ័ពរាយការណ៍ពីការខ្វះខាតស្បៀងអាហារមកកាន់រដ្ឋាភិបាល ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ។ កាលពីថ្ងៃទី២៩ ខែកញ្ញា នៅវិមានរដ្ឋាភិបាល លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់សម្ភាសន៍ពីស្ថានការណ៍តានតឹងនៅព្រំដែនថា បច្ចុប្បន្ន ព្រំដែនកម្ពុជា-ថៃមានភាពតានតឹង ទើបលោកបញ្ជាឱ្យបង្កើនកម្លាំងកងទ័ព និងសមត្ថកិច្ចបន្ថែមទៀត ។ កាលពីថ្ងៃទី២៨ ខែកញ្ញា លោក គិតិរ៉ាត់ ផាន់ផេត បានរាយការណ៍ពីការបង្កើនកម្លាំងសមត្ថកិច្ចនៅតាមព្រំដែនឱ្យជួយការងារកងទ័ព ។ ក្រៅពីនេះ លោក អនុថីន បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាផុង ណាកផានិច រួមទាំងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធដែលទទួលខុសត្រូវនៅព្រំដែន ដើម្បីបែងចែកការងាររវាងកងទ័ព និងសមត្ថកិច្ចការពារសុវត្ថិភាពពលរដ្ឋ ។ ស្ថានការណ៍ព្រំដែនតានតឹងដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃ ធ្វើឱ្យនាយករដ្ឋមន្ត្រីថៃបញ្ជាអាជ្ញាធរត្រៀមជម្លៀសពលរដ្ឋ និងរៀបចំជំរំជនភៀសសឹកឱ្យបានល្អ ធ្វើយ៉ាងណា [ ] The post នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យបង្កើនកម្លាំងទ័ព និងសមត្ថកិច្ចនៅតាមព្រំដែនក្រោយពីកងទ័ពថៃបា.ញ់កាំភ្លើ.ងញុះញង់ appeared first on Khmer Breaking News.


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យបង្កើនកម្លាំងទ័ព

 | 

និងសមត្ថកិច្ចនៅតាមព្រំដែនក្រោយពីកងទ័ពថៃបា

 | 

ញ់កាំភ្លើ

 | 

ងញុះញង់

 | 

Sources