Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

ណាហ្គាវើលដ៍បេះដូងសប្បុរសរួមជាមួយបុគ្គលិកស្ម័គ្រចិត្ត ៥០០ នាក់ប្រមូលសំណល់ ៤,៧ តោនក្នុងឱកាសអបអរទិវាសម្អាតពិភពលោក

ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍រួមជាមួយបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួនប្រហែល ៥០០ នាក់បានប្រមូលសំណល់ប្លាស្ទិក និងសំរាម ៤,៧ តោនដែលស្មើនឹងការកាត់បន្ថយការបញ្ចេញចោលនៃឧស្ម័នកាបូនិក ៧០៥ គីឡូក្រាម។ ត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់ទិវាសម្អាតពិភពលោកឆ្នាំ២០២៥ គំនិតផ្តួចផ្តើមនេះមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តជាច្រើនដោយពួកគេបានចំណាយពេលជាង ៣០០០ ម៉ោងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន។ បរិស្ថានសាលារៀនស្អាត ធ្វើឱ្យការសិក្សាប្រសើរឡើង និងលើកកម្ពស់សុខុមាលភាពសិស្សានុសិស្ស។ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពសម្អាតជាច្រើននៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តកែប។ សិស្ស ប្រជាពលរដ្ឋក្នុងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន បានពួតដៃគ្នាប្រមូលសំណល់ប្លាស្ទិក និងសំរាមនៅតាមផ្លូវជាតិ ទីធ្លាសាលារៀន កោះ និងឆ្នេរសមុទ្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានប្រែក្លាយទីសាធារណៈដែលមានសំរាមទៅជាកន្លែងដែលស្អាត និងស្រស់បំព្រងជាងមុនដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស ប្រមូលសំណល់ពីឆ្នេរសមុទ្រក្នុងខេត្តកែប។ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ការរក្សាប្រទេសកម្ពុជាឱ្យស្អាត គឺជាទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ បុគ្គលិកស្ម័គ្រចិត្តរបស់យើងបានប្រែក្លាយទំនួលខុសត្រូវនេះទៅជាសកម្មភាពដោយធ្វើការប្រមូលសំរាមជាក់ស្តែង និងផ្តល់សិក្ខាសាលាអប់រំនៅតាមសាលារៀន។ ការផ្តោតរបស់យើង មិនត្រឹមតែកាត់បន្ថយសំណល់ និងលើកកម្ពស់ការកែច្នៃឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងកាត់បន្ថយសំរាមឱ្យតិចបំផុតហូរចូលទន្លេ ឬកន្លែងចាក់សំរាម។ បរិស្ថានកាន់តែស្អាត មានន័យថាការរស់នៅមានសុខភាពល្អជាងមុន និងសហគមន៍ប្រសើរជាងមុន”។ គួរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៨ ក្នុងប្រទេសកម្ពុជា [ ] The post ណាហ្គាវើលដ៍បេះដូងសប្បុរសរួមជាមួយបុគ្គលិកស្ម័គ្រចិត្ត ៥០០ នាក់ប្រមូលសំណល់ ៤,៧ តោនក្នុងឱកាសអបអរទិវាសម្អាតពិភពលោក appeared first on Khmer Breaking News.


Latest News
Hashtags:   

ណាហ្គាវើលដ៍បេះដូងសប្បុរសរួមជាមួយបុគ្គលិកស្ម័គ្រចិត្ត

 | 

នាក់ប្រមូលសំណល់

 | 

តោនក្នុងឱកាសអបអរទិវាសម្អាតពិភពលោក

 | 

Sources