Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

តួជំនួសក្នុងរឿង «The Journey of Legend» ចេញការពារតារាប្រុស Cheng Yi

ថ្មីៗនេះតារាសម្ដែង Hua Hai ដែលទទួលខុសត្រូវលើការសម្ដែងជំនួសរបស់ Cheng Yi ក្នុងរឿង «The Journey of Legend» ស្រាប់តែបង្ហោះអត្ថបទវែងមួយលើទំព័រ Weibo ផ្ទាល់ខ្លួនរបស់លោក។ លោកបានផ្តល់ការសរសើរជាច្រើន និងការពារ Cheng Yi នៅពេលដែលតារាសម្តែងរូបនេះទទួលបានការរិះគន់រាប់មិនអស់ពីសហគមន៍អនឡាញ បន្ទាប់ពីខ្សែភាពយន្តនេះបានចាក់ផ្សាយ។ Hua Hai បានរៀបរាប់ថា «ការដែលទស្សនិកជនឃើញ Cheng Yi កាន់ស្គ្រីប គឺដោយសារតែដំណើរការកែសម្រួល និងអនុម័តមិនមានភាពតឹងរ៉ឹង ទំនងជាគ្រាន់តែជាឈុតសាកល្បងប៉ុណ្ណោះ ប៉ុន្តែត្រូវបានកែសម្រួលសម្រាប់ចាក់ផ្សាយជាផ្លូវការ។ Cheng Yi ស្ទើរតែមិនឃ្លាតពីស្គ្រីបពេលថត។ ខណៈពេលដែលរង់ចាំឈុតឆាកផ្លាស់ប្តូរ ទោះបីទើបតែប៉ុន្មាននាទីក៏ដោយលោកសិក្សាស្គ្រីប ហើយគិតពីរបៀបសម្ដែងបានល្អ។ ក្នុងអំឡុងពេលជាង ២០០ថ្ងៃដែលបានកំណត់ ខ្ញុំកម្របានឃើញ Cheng Yi កាន់ទូរស័ព្ទរបស់គាត់ណាស់។ ខ្ញុំពិតជាកោតសរសើរការផ្តោតអារម្មណ៍របស់គាត់។ ដូច្នេះមនុស្សដែលនិយាយថា Cheng Yi មិនស្គាល់ Line របស់គាត់គឺមិនទំនងទាល់តែសោះ»។ Hua Hai ក៏បានបង្ហើបដែរថា ពេលថតរឿងគាត់ជាអ្នកសម្ដែង ដូច្នេះគាត់មិនត្រូវបានបុគ្គលិកចាប់អារម្មណ៍ឡើយ។ [ ] The post តួជំនួសក្នុងរឿង «The Journey of Legend» ចេញការពារតារាប្រុស Cheng Yi appeared first on Khmer Breaking News.


Latest News
Hashtags:   

តួជំនួសក្នុងរឿង

 | 

Journey

 | 

Legend

 | 

ចេញការពារតារាប្រុស

 | 

Cheng

 | 

Sources