Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

ថៃប្រកាសត្រៀមកម្លាំងការពារខ្លួន ក្រោយលេចលឺដំណឹងថាចិនជំនួយសព្វាវុ.ធដល់កម្ពុជា

បាងកក៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងថៃបានត្រៀមខ្លួនរួចរាល់ហើយ ក្រោយទទួលបានរបាយការណ៍ពីកាសែត New York Times ដែលចុះផ្សាយថា ប្រទេសចិនបានផ្គត់ផ្គង់អាវុ.ធដល់កម្ពុជាចំពេលមានជម្លោះជាមួយថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ របាយការណ៍ពិសេសរបស់កាសែត New York Times ដែលចេញផ្សាយកាលពីថ្ងៃទី 29 ខែកញ្ញា ដោយដកស្រង់ឯកសារស៊ើបការណ៍សម្ងាត់របស់ថៃ បាននិយាយថា ប្រទេសចិនបានគាបសង្កត់កម្ពុជា និងថៃឱ្យបញ្ចប់អរិភាពនៅតាមព្រំដែនកាលពីខែកក្កដាកន្លងទៅ។ ប៉ុន្តែឯកសារដដែលបង្ហាញថា ប៉ុន្មានសប្តាហ៍មុនក្នុងខែមិថុនា យោធាចិនបានដឹកជញ្ជូនគ្រាប់រ៉ុក្កែត និងកាំភ្លើងធំមកកម្ពុជា។ ឯកសារខាងលើនេះបាននិយាយថា យន្តហោះដឹកជញ្ជូន PLA ជាច្រើនបានចូលចំចតនៅក្រុងព្រះសីហនុ ហើយគ្រាប់រំសេវត្រូវបានបានខ្ចប់ចូលទៅក្នុងកុងតឺន័រចំនួន 42 ដោយដាក់តម្កល់នៅមូលដ្ឋានទ័ពជើងទឹករាម មុនពេលវាត្រូវបានផ្លាស់ទីទៅភាគខាងជើងឆ្ពោះទៅព្រំដែនដែលមានជម្លោះ។ បន្ថែមពីនេះ គ្រាប់បែ.កច្រើនប្រភេទត្រូវបានគេរាយការណ៍ថាក៏ទទួលបានការជំនួយមកពីចិនដូចគ្នា ក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់គ្រាប់រ៉ុក្កែតច្រើនប្រភេទ BM-21 សម័យសូវៀត ក៏ដូចជាប្រព័ន្ធបាញ់បង្ហោះច្រើនរបស់ចិនដូចជា Type 90B និង PHL-03 បូករួមទាំងសំបកសម្រាប់ម៉ាស៊ីនបា.ញ់ដោយស្វ័យប្រវត្តិ SH-1 និងអាវុធផ្សេងៗទៀតជាច្រើន។ បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក [ ] The post ថៃប្រកាសត្រៀមកម្លាំងការពារខ្លួន ក្រោយលេចលឺដំណឹងថាចិនជំនួយសព្វាវុ.ធដល់កម្ពុជា appeared first on Khmer Breaking News.


Latest News
Hashtags:   

ថៃប្រកាសត្រៀមកម្លាំងការពារខ្លួន

 | 

ក្រោយលេចលឺដំណឹងថាចិនជំនួយសព្វាវុ

 | 

ធដល់កម្ពុជា

 | 

Sources