Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 13 days ago

នាយករដ្ឋមន្រ្តីថៃ រងការចោទប្រកាន់ ថាមានទំនាក់ទំនងសម្ងាត់ជាមួយសម្តេចតេជោ

សមាជិកសភាថៃ បានចោទនាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul ថាមានទំនាក់ទំនងសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន។ ការចោទប្រកាន់នេះ ក៏ព្រោះតែសម្តេច ហ៊ុន សែន ធ្លាប់បានទស្សន៍ទាយថាប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេល៣ខែ ដែលត្រូវនឹងពេលដែលលោក Anutin ឡើងកាន់ដំណែង។ ជុំវិញបញ្ហានេះ លោក Anutin Charnvirakul លើកឡើងថា៖ លោកទើបតែបានជួបសម្ដេចតេជោ អំឡុងពេលលោកអមដំណើរអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែ ថងថាន មកកម្ពុជា កាលពីខែមេសា តែប៉ុណ្ណោះ ។ នាយករដ្ឋមន្រ្តីថៃរូបនេះ ក៏បានសង្កត់ធ្ងន់ថា៖ លោកសូមប្រកាសបដិសេធ ពីការចោទប្រកាន់ទាំងអស់ពាក់ព័ន្ធនឹងការមានទំនាក់់ទំនងសម្ងាត់់ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។ សូមរំលឹកថា លោក Anutin បានឡើងធ្វើជានាយករដ្ឋមន្ត្រី ក្នុងរយៈពេល២ខែ និង៣ថៃ ក្រោយពីតុលាការធម្មនុញ្ញថៃ បានប្រកាសដកហូតតំណែងនាយករដ្ឋមន្រ្តី ពីលោកស្រី ផែ ថងថាន៕ The post នាយករដ្ឋមន្រ្តីថៃ រងការចោទប្រកាន់ ថាមានទំនាក់ទំនងសម្ងាត់ជាមួយសម្តេចតេជោ appeared first on Khmer Breaking News.


Latest News
Hashtags:   

នាយករដ្ឋមន្រ្តីថៃ

 | 

រងការចោទប្រកាន់

 | 

ថាមានទំនាក់ទំនងសម្ងាត់ជាមួយសម្តេចតេជោ

 | 

Sources