Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 13 days ago

ឥទ្ធិពលព្យុះប៊ូឡូយ បានធ្វើឲ្យខេត្តថៃចំនួន១៧រងការជន់លិច និងប៉ះពាល់ដល់មនុស្សជិត២៧មុឺននាក់

ប្រទេសថៃ៖ គិតត្រឹមថ្ងៃទី30 ខែកញ្ញា ឆ្នាំ2025 នៅប្រទេសថៃមានមនុស្សយ៉ាងហោចណាស់ចំនួន7នាក់ហើយបានបាត់បង់ជីវិតក្រោមឥទ្ធិពលព្យុះប៊ូឡូយ (Bualoi) បន្ទាប់ពីព្យុះនេះបានធ្វើឱ្យខេត្តចំនួន 17 នៅទូទាំងប្រទេសថៃលិចលង់ ព្រមទាំងគំរា.មកំហែ.ងដល់សុវត្ថិភាពមនុស្សជាង 269,000 នាក់ផ្សេងទៀតផងដែរ។ នេះបើយោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) របសថៃ។ ភ្លៀងធ្លាក់ខ្លាំងនៅតែត្រូវបានគេរំពឹងថានឹងមានក្នុងតំបន់ភាគខាងជើង ភាគឦសាន កណ្តាល និងភាគខាងត្បូងនៃប្រទេសថៃ ដែលបង្កើនក្តីបារម្ភនៅក្នុងតំបន់ទំនាប និងងាយរងគ្រោះដោយទឹកជំនន់ បើជាឥទ្ធិពលរបស់ព្យុះប៊ូឡូយ បានចុះខ្សោយនៅពេលដែលវាបានរំកិលចូលទៅក្នុងប្រទេសឡាវ និងឆ្ពោះទៅប្រទេសមីយ៉ាន់ម៉ាហើយក៏ដោយ។ ខេត្តរបស់ប្រទេសថៃទាំង១៧ដែលត្រូវបានរងការជន់លិចធ្ងន់ធ្ងរដូចជា៖ Phitsanulok, Phetchabun, Phichit, Nakhon Sawan, Lampang, Amnat Charoen, Nong Bua Lamphu, Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nakhon Pathom, Chachoengsao និង Prachin [ ] The post ឥទ្ធិពលព្យុះប៊ូឡូយ បានធ្វើឲ្យខេត្តថៃចំនួន១៧រងការជន់លិច និងប៉ះពាល់ដល់មនុស្សជិត២៧មុឺននាក់ appeared first on Khmer Breaking News.


Latest News
Hashtags:   

ឥទ្ធិពលព្យុះប៊ូឡូយ

 | 

បានធ្វើឲ្យខេត្តថៃចំនួន១៧រងការជន់លិច

 | 

និងប៉ះពាល់ដល់មនុស្សជិត២៧មុឺននាក់

 | 

Sources