Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

ថៃនឹងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ជាមុន ទើបសម្រេចចិត្តរឿងបើកព្រំដែនឡើងវិញ

ប្រទេសថៃ ៖ រយៈពេលជាង៣ខែហើយដែលកងទ័ពថៃបានបិទព្រំដែនជាមួយកម្ពុជា ជាឯកតោភាគីក្រោមហេតុផលផ្តល់សន្តិសុខឱ្យពលរដ្ឋខ្លួន និងទប់ស្កាត់ការល្មើសអធិបតេយ្យ ដែលធ្វើឱ្យសេដ្ឋកិច្ចថៃដាំក្បាលចុះខ្លាំងដោយសារបាត់បង់ប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្មព្រំដែន និងធ្លាក់ចុះភ្ញៀវទេសចរ ។ រហូតមកដល់ដើមខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាល និងកងទ័ពថៃ នៅតែប្រកាន់គោលជំហរបិទព្រំដែនបន្តទៀត លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌទាំងអស់របស់ថៃដែលបានស្នើ និងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បាននិយាយពីការបើកព្រំដែនជាមួយកម្ពុជាឡើងវិញ ឬបិទបន្ត គឺថៃនឹងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ជាមុន ដោយផ្តោតលើសុវត្ថិភាពពលរដ្ឋថៃជាចម្បង ខណៈមតិមួយចំនួននៅប្រទេសថៃសំណូមពរឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តទៀត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។ កាលពីថ្ងៃទី២ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេស លោក សីហស័ក្តិ បានធ្វើដំណើរមកគណបក្សភូមិចៃថៃ និងផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា លោកមកគណបក្សភូមិចៃថៃដើម្បីពិភាក្សាពីគោលនយោបាយសម្រាប់ធ្វើសេចក្តីថ្លែងការណ៍នៅរដ្ឋសភា ។ លោកក៏បានពិភាក្សាពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃផងដែរ គឺត្រូវរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC តើនឹងសម្រេចលទ្ធផលបែបណា និងត្រូវមើលកម្ពុជាអនុវត្តតាមលក្ខខណ្ឌឬអត់? បញ្ហាសំខាន់ គឺសុវត្ថិភាពពលរដ្ឋក្នុងតំបន់ រដ្ឋាភិបាលនឹងពិចារណាពីវិធានការផ្សេងៗ ។ ការបើកព្រំដែនកម្ពុជា-ថៃ គឺត្រូវរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ដែលលោក [ ] The post ថៃនឹងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ GBC ជាមុន ទើបសម្រេចចិត្តរឿងបើកព្រំដែនឡើងវិញ appeared first on Khmer Breaking News.


Latest News
Hashtags:   

ថៃនឹងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ

 | 

ជាមុន

 | 

ទើបសម្រេចចិត្តរឿងបើកព្រំដែនឡើងវិញ

 | 

Sources