Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

ទីនីន បង្ហាញការអន់ចិត្តជាមួយនឹងអ្នកគាំទ្រ

អ្នកលក់អនឡាញ ទីនីន បានបង្ហាញការអាក់អន់ចិត្តរបស់ខ្លួនទៅកាន់អ្នកគាំទ្រមួយចំនួនដែលបានឃើញមុខប្តីរបស់ខ្លួនហើយមានការខម្មិនលើវីដេអូរបស់នាង។ ទីនីន ថានាងមិនបានលាក់នោះទេគ្រាន់តែមិនបង្ហាញជាសាធារណៈមិនចង់ល្បីរឿងផ្ទាល់ខ្លួន ហើយបើឃើញមុខប្តីរបស់នាងហើយលាក់ក្នុងចិត្តទៅ។ កាលពីពេលថ្មីៗនេះ ទីនីន បានបង្ហោះវីដេអូ Vlog មួយក្នុងការកម្សាន្តនៅឯប្រទេសកាណាដា ជាមួយនឹងគូស្នេហ៍ដោយនាងបានបិទបាំងមុខឮតែសំឡេងប៉ុណ្ណោះ។ ទោះជាយ៉ាងណា វីដេអូនោះត្រូវបានអ្នកគាំទ្រចាប់បានត្រង់ចំណុចមួយដែលឃើញមុខគូស្នេហ៍ទីនីនតាមកញ្ចក់វែនតាហើយអ្នកគាំទ្របានខម្មិនរូបថតនោះក្នុងវីដេអូរបស់នាង។ ទង្វើនេះ ទីនីន មិនបានសាទរអ្វីនោះទេដោយចាត់ទុកថាជា Fake Fan។ ទីនីន បានឆ្លើយតបថា «បាច់ប្រឹង screenshot មុខប្តី ដាក់ចូល comment ទ។ ខ្ញុំអត់សរសើរទេ។ Fan អី ឃើញគេខំលាក់រឿងផ្ទាល់ខ្លួន,អត់គោរពសិទ្ធិបុគ្គលគេទេ ហើយខំប្រឹងប្រកូកប្រកាសថែមទៀតអត់ត្រូវការ Fake Fan ចឹងទេ ហើយក៏ឃើញទៅ ឃើញហើយមើលស្ងាត់ៗទៅ ប្រឹង comment ធ្វើអី? គិតថាចឹងឡូយមែនអត់យល់?»។ បន្ទាប់ពីឆ្លើយតបទៅកាន់អ្នកខម្មិនដែលបញ្ចេញមុខគូស្នេហ៍ ទីនីន បានចេញវីដេអូមួយទៀតដោយបានដាក់ចំណងជើងថា «អន់ចិត្តជាមួយហ្វេន»។ ក្នុងវីដេអូនេះ ទីនីន ថា« ប្តីរបស់នាងស្គាល់ក៏ស្គាល់ទៅ ឃើញក៏ឃើញទៅនាងមិនបានលាក់ទេ ហើយអ្នកដែលជួបនាងនៅក្រៅឃើញស្គាល់ទៅ ប៉ុន្តែគឺនាងមិនប្រកាសបញ្ចេញមុខខាងណាមួយទេ ហើយអ្វីអ្នកដទៃចង់បញ្ចេញយ៉ាងនេ។ ទីនីន ថាបើសប្បាយចិត្តជំនួសនាងមែន [ ] The post ទីនីន បង្ហាញការអន់ចិត្តជាមួយនឹងអ្នកគាំទ្រ appeared first on Khmer Breaking News.


Latest News
Hashtags:   

ទីនីន

 | 

បង្ហាញការអន់ចិត្តជាមួយនឹងអ្នកគាំទ្រ

 | 

Sources