Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

ចិនច្រានចោលព័ត៌មានបញ្ជូនអាវុ.ធឱ្យកម្ពុជាធ្វើសង្គ្រា.មជាមួយថៃ ក្រោយរងការចោទប្រកាន់ពីថៃ

ប្រទេសថៃ ៖ ជាច្រើនថ្ងៃមកនេះ សារព័ត៌មាន អ្នកនយោបាយ និងពលរដ្ឋថៃ បានចោទប្រកាន់ចិនបញ្ជូនអាវុ.ធឱ្យកម្ពុជាដើម្បីធ្វើសង្គ្រា.មជាមួយថៃ ក្រោយពីសារព័ត៌មាន New York Times ចុះផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២៥ ថា ចិនផ្គត់ផ្គង់អាវុ.ធដល់កម្ពុជាស្របពេលមានជម្លោះព្រំដែនជាមួយថៃ ។ ព័ត៌មាននេះធ្វើឱ្យអ្នកនយោបាយថៃស្នើឱ្យស្ថានទូតចិនស្រាយបំភ្លឺឱ្យបានច្បាស់លាស់ តើចិនពិតជាបញ្ជូនអាវុ.ធឱ្យកម្ពុជាដែរឬទេ? ស្ថានទូតចិនប្រចាំប្រទេសថៃ បានច្រានចោលព័ត៌មានបញ្ជូនអាវុ.ធឱ្យកម្ពុជាធ្វើសង្គ្រា.មជាមួយថៃ និងបញ្ជាក់ថា ចិនពុំទទួលបានផលប្រយោជន៍ពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរទេ ។ ការបដិសេធរបស់ស្ថានទូតចិន ដោយសារគ្រប់សារព័ត៌មានថៃបានចុះផ្សាយចិនបញ្ជូនអាវុធឱ្យកងទ័ពកម្ពុជាដែលថៃពុំអាចទទួលយកបាន ខណៈចិនមានទំនាក់ទំនងល្អជាមួយថៃ ហើយប្រទេសទាំងពីរទើបតែធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា ។ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ហ្វេសប៊ុកផេករបស់ស្ថានទូតចិនប្រចាំប្រទេសថៃបានសរសេរថា ចិនពុំបានបញ្ជូនអាវុធកងទ័ពណាមួយទៅឱ្យកម្ពុជាដើម្បីធ្វើសង្គ្រាមជាមួយថៃទេ ។ តាមមន្ត្រីស្ថានទូតចិន គឺតាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក្នុងឋានៈចិនជាមិត្តរបស់ប្រទេសទាំងពីរ ចិនបានព្យាយាមធ្វើឱ្យស្ថានការណ៍ធូរស្រាល ។ ចិនពុំបានបញ្ជូនអាវុធណាមួយឱ្យកម្ពុជាធ្វើសង្គ្រាមជាមួយថៃឡើយ រីឯអាវុធរបស់ចិននៅកម្ពុជាបច្ចុប្បន្ន គឺបានពីគម្រោងសហប្រតិបត្តិការកម្ពុជា-ចិន កន្លងមក ។ ចិនពុំទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនពីជម្លោះព្រំដែនកម្ពុជា-ថៃទេ ប៉ុន្តែចិនបានគាំទ្រឱ្យសមាជិកអាស៊ានជំរុញការដោះស្រាយជម្លោះតាមវិធីរបស់អាស៊ាន ។ ចិនរីករាយក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសផ្សេងៗក្នុងតំបន់ ហើយចិនដើរតួនាទីជំរុញបទឈប់បាញ់ប្រកបដោយនិរន្តរភាព ក៏ដូចជាស្តារសន្តិភាពនៅតំបន់ព្រំដែន ។ ចិនសូមអំពាវនាវឱ្យបុគ្គលពាក់ព័ន្ធគិតពីសន្តិភាព [ ] The post ចិនច្រានចោលព័ត៌មានបញ្ជូនអាវុ.ធឱ្យកម្ពុជាធ្វើសង្គ្រា.មជាមួយថៃ ក្រោយរងការចោទប្រកាន់ពីថៃ appeared first on Khmer Breaking News.


Latest News
Hashtags:   

ចិនច្រានចោលព័ត៌មានបញ្ជូនអាវុ

 | 

ធឱ្យកម្ពុជាធ្វើសង្គ្រា

 | 

មជាមួយថៃ

 | 

ក្រោយរងការចោទប្រកាន់ពីថៃ

 | 

Sources