Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 13 days ago

អ៊ិន លក្ខិណា ស្ទើរតែចង់បញ្ចប់អាជីពដើរម៉ូតក្រោយទទួលបានសម្តីមា.ក់ងា.យថាមុខមាត់មិនស្អាត

កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានសម្តែងការអន់ចិត្តនិងបង្ហើបថាស្ទើរតែបោះបង់អាជីពដើរម៉ូតរបស់ខ្លួនក្រោយពីទទួលបាននូវសម្តីវាយប្រហារតាមបណ្តាញសង្គមថាមុខមាត់មិនស្រស់ស្អាត។ ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ចាប់តាំងពីទទួលបានផ្លែផ្កានៅក្នុងការប្រកួតបវរកញ្ញានៅលើឆាកអន្តរជាតិ អ៊ិន លក្ខិណា ទទួលបានឱកាសការងារជាច្រើននៅឯប្រទេសវៀតណាម រាល់កម្មវិធី Fashion Show កម្រនឹងបាត់មុខនាងណាស់។ ជាក់ស្តែងថ្មីៗនេះ លក្ខិណា ក៏បានចូលរួមដើរម៉ូតនៅប្រទេសវៀតណាមដូចគ្នាហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន។ ទោះបីជាយ៉ាងនេះក្តី អ៊ិន លក្ខិណា បានចេញវីដេអូមួយដោយការអាក់អន់ស្រពន់ចិត្តព្រោះតែត្រូវបានអ្នកមួយចំនួន Bully ពីរូបសម្រស់របស់នាង។ តាមការបង្ហាញរបស់ លក្ខិណា សម្តីនោះបាននិយាយដាក់នាងថា «មុខចឹងសោះ ខាងវៀតណាមចេះហៅដើរ Fashion Show ដែរហ្ន៎»។ បវរកញ្ញារូបនេះថា មានពេលខ្លះនាងចង់បញ្ចប់វិស័យនេះដោយគ្នាដោយសារតែទទួលបានពាក្យជាច្រើនតាំងពីដើមមកធ្វើឱ្យនាងហត់ចិត្តមែនទែន។ អ៊ិន លក្ខិណា បន្តទៀតថា នាងមកដើរ Fashion Show នេះគឺដើម្បីក្រពះខ្លួនឯង ហើយមួយចំនួនទៀតគឺនាងយកទៅជួយសង្គម ជួយទៅកាន់កងទ័ពជួរមុខ។ លក្ខិណា បាននិយាយថានាងទទួលស្គាល់ថានាងមិនស្អាតនោះទេប៉ុន្តែអ្វីដែលសំខាន់គឺនាងស្រលាញ់ខ្លួនឯង ហើយអ្នកគាំទ្ររបស់នាងគឺស្រលាញ់នាងខ្លាំង។ ជាមួយនឹងការទទួលស្គាល់ថាសម្រស់របស់ខ្លួនឯងមិនស្អាត ប៉ុន្តែ លក្ខិណា ថានៅវៀតណាមឱ្យតែមាន Fashion Show គឺគេមិនដែលភ្លេចនាងនោះទេ [ ] The post អ៊ិន លក្ខិណា ស្ទើរតែចង់បញ្ចប់អាជីពដើរម៉ូតក្រោយទទួលបានសម្តីមា.ក់ងា.យថាមុខមាត់មិនស្អាត appeared first on Khmer Breaking News.


Latest News
Hashtags:   

លក្ខិណា

 | 

ស្ទើរតែចង់បញ្ចប់អាជីពដើរម៉ូតក្រោយទទួលបានសម្តីមា

 | 

យថាមុខមាត់មិនស្អាត

 | 

Sources