Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 13 days ago

ពាណិជ្ជកម្មតាមច្រកព្រំដែនរបស់ថៃជាមួយកម្ពុជាបានដាំក្បាលចុះស្ទើតែទាំងស្រុង

ប្រទេសថៃ៖ គិតត្រឹមខែសីហា ឆ្នាំ2025 ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសជិតខាងបានធ្លាក់យ៉ាងគំហុក ដោយធ្លាក់ចុះ 23.6% មកនៅត្រឹម 63.9 ពាន់លានបាត (1,97 ពាន់លានដុល្លារ) ខណៈពាណិជ្ជកម្មជាមួយកម្ពុជាបានធ្លាក់ចុះស្ទើ 100% ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) ។ យោងតាមទិន្នន័យខាងលើនេះបានបង្ហាញថា ការនាំចេញតាមរយៈព្រំដែនរបស់ថៃបានធ្លាក់ចុះ 30.1% មកនៅត្រឹម 33.95 ពាន់លានបាត ខណៈការនាំចូលធ្លាក់ចុះ 14.5% មកនៅ 29.98 ពាន់លានបាត ដោយបន្សល់ទុកអតិរេកត្រឹមតែ 3.96 ពាន់លានបាត។ DFT បានគូសបញ្ជាក់ថា ក្នុងចំណោមដៃគូពាណិជ្ជកម្មតាមព្រំដែនដែលសំខាន់ៗរបស់ថៃ ម៉ាឡេស៊ីបានកត់ត្រាចំនួន 26.96 ពាន់លានបាត (ធ្លាក់ចុះ 5.7%) ខណៈឡាវ ចុះមកត្រឹម 23.13 ពាន់លានបាត (ធ្លាក់ចុះ 0.1%) និងមីយ៉ាន់ម៉ា 13.82 ពាន់លានបាត (ធ្លាក់ចុះ 20.8%) ។ ចំណែកតួលេខរបស់ប្រទេសកម្ពុជា នៅសល់ត្រឹមតែ 10 លានបាតប៉ុណ្ណោះ [ ] The post ពាណិជ្ជកម្មតាមច្រកព្រំដែនរបស់ថៃជាមួយកម្ពុជាបានដាំក្បាលចុះស្ទើតែទាំងស្រុង appeared first on Khmer Breaking News.


Latest News
Hashtags:   

ពាណិជ្ជកម្មតាមច្រកព្រំដែនរបស់ថៃជាមួយកម្ពុជាបានដាំក្បាលចុះស្ទើតែទាំងស្រុង

 | 

Sources