Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 17 days ago

អ្នកគាំទ្ររង់ចាំមើល Zhao Lusi កកកុញពេញផ្សារទំនើបដែលអាចបញ្ជាក់ថាប្រជាប្រិយភាពនាងនៅតែរឹងមាំ

ថ្មីៗនេះ Zhao Lusi បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍យីហោមួយក្នុងប្រទេសចិនបន្ទាប់ពីមានភាពចម្រូងចម្រាសនៃការលុបគណនី Weibo របស់នាង។ តារាស្រីរូបនេះពាក់អាវយឺតពណ៌ផ្កាឈូកស្រាលជាមួយនឹងអាវក្រៅនិងសំពត់ពណ៌ត្នោត។ Zhao Lusi បង្ហាញជើងវែងស្រឡូន មានកាយវិការស្រស់ស្រាយ និងមានភាពរីករាយជាមួយអ្នកគាំទ្រ។ ជាការកត់សម្គាល់ការបង្ហាញខ្លួនរបស់តារាស្រីរូបនេះមិនថមថយឡើយបើទោះបីជាមានរឿងចម្រូងចម្រាសនាពេលថ្មីៗនេះក៏ដោយ។ អ្នកគាំទ្រកកកុញពេញផ្សារទំនើបកម្ពស់ ១០ ជាន់ ដោយអ្នកខ្លះបានតម្រង់ជួរចាប់ពីម៉ោង ៥ ព្រឹក ដើម្បីមើល Zhao Lusi ។ បន្ទាប់ពីបានបង្ហាញខ្លួនត្រឹមតែ ៣ នាទីប៉ុណ្ណោះ ពាក្យគន្លឹះ «Zhao Lusi » បានក្លាយជានិន្នាការពិភពលោកយ៉ាងឆាប់រហ័សនៅលើ Twitter ។ នេះជាអ្វីដែលតារាស្រីចិនតិចតួចអាចធ្វើបាន។ មិនយូរប៉ុន្មាន Zhao Lusi ក៏បានលេចមុខនៅលើការផ្សាយផ្ទាល់របស់ម៉ាកយីហោ និងក្លាយជាប្រធានបទនៃការពិភាក្សា ដោយសារតែរូបរាងស្រស់ស្អាត និងក្មេងជាងវ័យរបស់នាង។ តារាស្រីរូបនេះបានរាំយ៉ាងក្លៀវក្លាជាមួយនឹងបទចម្រៀងដែលកំពុងពេញនិយមនៅលើ Douyin ដែលទាក់ទាញអ្នកទស្សនារាប់លាន និងការឆ្លើយឆ្លងគ្នាយ៉ាងច្រើន។ របស់របរដែលតារាស្រីពាក់អំឡុងពេលការផ្សាយផ្ទាល់ លក់អស់ យ៉ាងឆាប់រហ័ស ដែលជួយឱ្យយីហោម៉ូត Teenie Weenie ផ្ទុះការលក់។ នាងជាអ្នកតំណាងដំបូងគេរបស់យីហោនៅក្នុងតំបន់ប្រទេសចិន ហើយបានសហការគ្នាតាំងពីឆ្នាំ ២០២០។ [ ] The post អ្នកគាំទ្ររង់ចាំមើល Zhao Lusi កកកុញពេញផ្សារទំនើបដែលអាចបញ្ជាក់ថាប្រជាប្រិយភាពនាងនៅតែរឹងមាំ appeared first on Khmer Breaking News.


Latest News
Hashtags:   

អ្នកគាំទ្ររង់ចាំមើល

 | 

កកកុញពេញផ្សារទំនើបដែលអាចបញ្ជាក់ថាប្រជាប្រិយភាពនាងនៅតែរឹងមាំ

 | 

Sources