Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 16 days ago

ចំនួនពលរដ្ឋហ្វីលីពីនស្លា.ប់ដោយសារការវាយប្រ.ហាររបស់ខ្យល់ព្យុះ Bualoi កើនឡើង

ប្រទេសហ្វីលីពីន ៖ ចំនួនពលរដ្ឋហ្វីលីពីនដែលបានស្លា.ប់ដោយសារការវាយប្រ.ហារយ៉ាងខ្លាំងក្លារបស់ខ្យល់ព្យុះបួឡយ (Bualoi) បានកើនឡើងរហូតដល់១១នាក់ បើគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ និងមានពលរដ្ឋហ្វីលីពីនបាត់ខ្លួនចំនួន១៤នាក់ ដែលភ្នាក់ងារសង្គ្រោះព្យាយាមស្វែងរក ។ ខ្យល់ព្យុះនេះកំពុងតែផ្លាស់ទីឆ្ពោះទៅវៀតណាមបន្តទៀត ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល និងខាងជើងប្រទេស ។ ព្យុះបួឡយបានបោកបក់មកលើកោះតូចៗនៅភាគកណ្តាលប្រទេសហ្វីលីពីនកាលពីថ្ងៃទី២៦ ខែកញ្ញា ដែលបង្កជាទឹកជំនន់នៅលើកោះភ្លាមៗ ខណៈដើមឈើ បង្គោលភ្លើង និងផ្ទះសម្បែងពលរដ្ឋហ្វីលីពីន បានដួលរលំ និងប៉ើងដំបូលខ្ចាត់ខ្ចាយ ។ ឥទ្ធិពលខ្យល់ព្យុះធ្វើឱ្យពលរដ្ឋហ្វីលីពីនជម្លៀសចេញពីផ្ទះទៅកាន់កន្លែងសុវត្ថិភាពរហូតដល់៤សែននាក់ ។ ក្រៅពីនេះ មានពលរដ្ឋបាត់ខ្លួន១៤នាក់នៅភាគកណ្តាលប្រទេស ខណៈពលរដ្ឋជាង២សែននាក់បានស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ។ ប្រទេសហ្វីលីពីនបានប្រឈមនឹងការវាយប្រហាររបស់ខ្យល់ព្យុះបួឡយ បន្ទាប់ពីខ្យល់ព្យុះរ៉ាកាសាដែលទើបតែបោកបក់មកលើភាគខាងជើងហ្វីលីពីនកាលពីសប្តាហ៍ទី៣ ខែកញ្ញា បណ្តាលឱ្យពលរដ្ឋស្លាប់២នាក់ ។ ដោយឡែក ឧតុនិយមវៀតណាមបញ្ជាក់ថា កាលពីវេលាម៉ោង៤ភ្លឺ ថ្ងៃទី២៧ ខែកញ្ញានេះ ខ្យល់ព្យុះបួឡយបានផ្លាស់ទីមកសមុទ្រចិនខាងត្បូង ស្ថិតនៅឆ្ងាយពីប្រជុំកោះប៉ារ៉ាសែលទៅភាគអាគ្នេយ៍ ប្រមាណ៥៨០គីឡូម៉ែត្រ ក្នុងល្បឿនខ្យល់លឿនបំផុតស្មើ១៣៣គីឡូម៉ែត្រក្នុង១ម៉ោង ។ តាមការសន្និដ្ឋានរបស់ឧតុនិយមវៀតណាម គឺខ្យល់ព្យុះបួឡយនឹងមានកម្លាំងកាន់តែខ្លាំងពេលវាផ្លាស់ទីមកជិតឆ្នេរសមុទ្រភាគកណ្តាលរបស់វៀតណាម ។ វានឹងបោកបក់មកលើខេត្តណែអាន និងខេត្តក្វាងទ្រី នៅថ្ងៃទី២៩ ខែកញ្ញា ហើយឥទ្ធិពលខ្យល់ព្យុះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល និងខាងជើងប្រទេសវៀតណាម ។ [ ] The post ចំនួនពលរដ្ឋហ្វីលីពីនស្លា.ប់ដោយសារការវាយប្រ.ហាររបស់ខ្យល់ព្យុះ Bualoi កើនឡើង appeared first on Khmer Breaking News.


Latest News
Hashtags:   

ចំនួនពលរដ្ឋហ្វីលីពីនស្លា

 | 

ប់ដោយសារការវាយប្រ

 | 

ហាររបស់ខ្យល់ព្យុះ

 | 

Bualoi

 | 

កើនឡើង

 | 

Sources