Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 11 days ago

បវរកញ្ញាបែលហ្សិកឆ្នាំ២០២៥ ជ្រើសរើសកម្ពុជាមកធ្វើកម្មវិធីសប្បុរសធម៌

មិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែ Karen Jansen Miss Belgium 2025 ថែមទាំងមានទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាដោយបវរកញ្ញាបែលហ្សិករូបនេះបានមកធ្វើកម្មវិធីសប្បុរសធម៌នៅប្រទេសកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ។ កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកនិងហ្វេកប៊ុករបស់ Miss Belgium បានបង្ហាញពីវីដេអូនិងរូបភាពរបស់បវរកញ្ញា Karen Jansen ដែលចុះមកធ្វើកម្មវិធីសប្បុរសធម៌ ភូមិរង្វាន ខេត្តបន្ទាយមានជ័យ។ បវរកញ្ញាបែលហ្សិករូបនេះបានបង្ហាញខ្លួនយ៉ាងសាមញ្ញក្នុងការជិះទូកកម្សាន្ត ជិះរទេះទៅសាលាបឋមសិក្សា រង្វាន បង្ហាញការស្រលាញ់ទៅកាន់ក្មេងៗនិងផ្តល់ជាវត្ថុអនុស្សាវរីយ៍ជាដើម។ ក្នុងរូបភាពផ្សេងទៀតគេបានឃើញ Karen Jansen មើលការរាំរបាំប្រពៃណីខ្មែររបស់ប្អូនៗទៀតផង។ ជាមួយនឹងការជ្រើសរើសប្រទេសកម្ពុជាមកធ្វើកម្មវិធីសប្បុរធម៌របស់ បវរកញ្ញាបែលហ្សិកឆ្នាំ២០២៥ រូបនេះអ្នកគាំទ្រកម្ពុជាជាច្រើនក៏បានចូលទៅបង្ហាញការស្រលាញ់និង ការស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ការមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា។ Karen Jansen មានអាយុ២៤ឆ្នាំគឺតារាម៉ូដែលមួយរូប និងបានចូលប្រឡូកក្នុងវិស័យបវរកញ្ញាជាច្រើនកម្មវិធីរួមទាំងសាងស្នាដៃឱ្យប្រទេសបែលហ្សិកចូលទៅកាន់ TOP ផងដែរ។ Karen ជាអ្នកតំណាងដ៏មានមោទនភាពរបស់ប្រទេសនាង មិនត្រឹមតែបវរកញ្ញាប៉ុណ្ណោះទេ ថែមទាំងជាអ្នកស្រលាញ់សុខភាពទូទៅ ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាព តុល្យភាព និងសេចក្តីស្រឡាញ់លើខ្លួនឯងតាមរយៈវេទិការបស់នាង។ ការយកចិត្តទុកដាក់របស់នាងចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត បន្ថែមភាពស៊ីជម្រៅដល់មុខមាត់សាធារណៈរបស់នាង ធ្វើឱ្យនាងក្លាយជាគំរូដ៏ទំនើប និងអាចទាក់ទងគ្នាបានសម្រាប់ស្ត្រីវ័យក្មេងនៅទូទាំងទ្វីបអឺរ៉ុប។ បែលហ្ស៊ិក ជាប្រទេសពហុភាសា និងពហុវប្បធម៌ ដែលមានទីតាំងនៅអឺរ៉ុបខាងលិច។ វាមានព្រំប្រទល់ជាប់ជាមួយប្រទេសបារាំង ហូឡង់ អាឡឺម៉ង់ និងលុចសំបួ៕ The post បវរកញ្ញាបែលហ្សិកឆ្នាំ២០២៥ ជ្រើសរើសកម្ពុជាមកធ្វើកម្មវិធីសប្បុរសធម៌ appeared first on Khmer Breaking News.


Latest News
Hashtags:   

បវរកញ្ញាបែលហ្សិកឆ្នាំ២០២៥

 | 

ជ្រើសរើសកម្ពុជាមកធ្វើកម្មវិធីសប្បុរសធម៌

 | 

Sources