Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 11 days ago

នាយករដ្ឋមន្រ្តីថៃបដិសេធមិនដោះស្រាយជម្លោះជាមួយកម្ពុជានៅ ICJ ជាដាច់ខាត

បាងកក៖ មិនខ្លាចតុលាការមិនមែនថៃទេ! លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ជាថ្មីថា លោកនឹងមិនទទួលស្គាល់បណ្តឹងរបស់កម្ពុជានៅ ICJ ជុំវិញបញ្ហាប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីជាដាច់ខាត ព្រោះថៃមានការកំណត់ព្រំដែនច្បាស់លាស់ ហើយទីតាំងរបស់ប្រាសាទទាំងពីរនោះ គឺស្ថិតក្នុងទឹកដីថៃពិតៗកម្ពុជាគ្មានសិទ្ធិទាមទារនោះទេ។ នេះបើយោងតាមសារព័ត៌មាន The Nation។ នៅថ្ងៃទី1 ខែតុលា ឆ្នាំ2025 នាយករដ្ឋមន្ត្រី Anutin Charnvirakul បានប្រកាសនៅចំពោះមុខអ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់ថៃនឹងមិនទទួលស្គាល់ការប្ដឹងរបស់កម្ពុជាដែលទាមទារកម្មសិទ្ធិលើទីតាំងប្រាសាទតាមាន់ធំ និងតាក្របីនោះទេ ព្រោះទីតាំងប្រាសាទទាំងពីរនេះ គឺស្ថិតនៅព្រំដែនខេត្តសុរិន្ទ ដែលជាផ្នែកមួយនៃទឹកដីថៃ។ លោក Anutin បានសង្កត់ធ្ងន់ថា បើទោះបីជាកម្ពុជាមានសិទ្ធិនាំយកបញ្ហានេះទៅតុលាការអន្តរជាតិក៏ដោយ ប៉ុន្តែប្រទេសថៃមានការកំណត់ព្រំដែនរបស់ខ្លួនច្បាស់លាស់ ហើយនឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសថៃមិនដែលទទួលយកយុត្តាធិការរបស់ ICJ ក្នុងរឿងនេះទេ។ ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃនឹងជ្រើសរើសប្រធានតំណាងថ្មីនៃគណៈកម្មាធិការព្រំដែនរួមរបស់ខ្លួនជាមួយកម្ពុជា ចាប់តាំងពីអាណត្តិនៃតំណាងបច្ចុប្បន្នត្រូវបានបញ្ចប់។ ចំណែកខាងភាគីកម្ពុជា ក្រសួងការពារជាតិបាននិយាយថា តំបន់កងទ័ពភាគទីមួយរបស់ប្រទេសថៃត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់បន្ទាប់ (RBC) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។ បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី [ ] The post នាយករដ្ឋមន្រ្តីថៃបដិសេធមិនដោះស្រាយជម្លោះជាមួយកម្ពុជានៅ ICJ ជាដាច់ខាត appeared first on Khmer Breaking News.


Latest News
Hashtags:   

នាយករដ្ឋមន្រ្តីថៃបដិសេធមិនដោះស្រាយជម្លោះជាមួយកម្ពុជានៅ

 | 

ជាដាច់ខាត

 | 

Sources