Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 11 days ago

ទឺកជំនន់នៅថៃនាំមកទាំងសត្វក្រពើ ធ្វើឲ្យពលរដ្ឋនាំគ្នាដេកភ័យទាំងយប់ទាំងថ្ងៃ

ប្រទេសថៃ៖ ក្រៅពីលើការលិចលង់ផ្ទះសម្បែងនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាប្រព័ន្ធគមនាគមន៍ហើយនោះ ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលកំពុងកើតមាននៅក្នុងប្រទេសថៃ ក៏បានជន់លិចកសិដ្ឋានចិញ្ចឹមក្រពើនាំឲ្យក្រពើរួចចេញមកក្រៅ បង្កបានជាក្ដីបារម្ភសម្រាប់អ្នកភូមិអ្នកស្រុកមានភាពភ័យខ្លាចគ្រប់ៗគ្នា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon នាយប់ថ្ងៃទី1 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា នៅក្នុងសហគមន៍ Ban Bang Prong ក្នុងឃុំ Nakhon Sawan Ok ស្រុក Muang ខេត្ត Nakhon Sawan អ្នកស្រុកមានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញក្រពើមួយក្បាលបណ្ដែតខ្លួនពីលើទឹកក្នុងសហគមន៍របស់ពួកគេដែលកំពុងជួបគ្រោះទឹកជំនន់។ បើតាមអ្នកស្រី ជីរ៉ាផន ជាអ្នកស្រុកនៅទីនោះបានបង្ហើបថា កាលពី២ថ្ងៃមុន អ្នកស្រីបានឃើញសត្វក្រពើអណ្តែតទឹកនៅទីតាំងពីរខុសគ្នា ដែលជាធម្មតាគាត់ឃើញនៅពេលព្រឹក និងពេលល្ងាច។ គាត់សង្ស័យថា យ៉ាងហោចណាស់មានក្រពើពីរក្បាលកំពុងសម្ងំនៅក្នុងសហគមន៍នេះ។ គាត់ក៏បានជូនដំណឹងភ្លាមៗដល់មន្ត្រីជលផលឱ្យចុះស្រាវជ្រាវ និងដាក់អន្ទាក់ចាប់វាដែរ ប៉ុន្តែរហូតមកដល់ពេលនេះរកមិនឃើញក្រពើឡើយ ។ ខណៈនេះអ្នកស្រុកព្រួយបារម្ភពីគ្រោះថ្នាក់ដល់មនុស្ស និងសត្វចិញ្ចឹមក្នុងតំបន់។ អ្នកភូមិមួយចំនួនជឿថា ក្រពើនេះអាចជារបស់ក្រពើម្ចាស់កសិដ្ឋានម្នាក់ឈ្មោះ Chao Mae Mon Thong ដែលរស់នៅតំបន់បឹងបូរ៉ាផេត ហើយវាបានរួចមកតាមទឹកដែលហៀរចេញពីស្រះនៅពេលមានទឹកជំនន់។ ជារៀងរាល់ឆ្នាំនៅពេលដែលទឹកជំនន់ជន់លិចសហគមន៍បឹងព្រុង ក្រពើតែងតែឃើញសត្វក្រពើមករកចំណីនៅតំបន់នេះ ដោយសារសហគមន៍នេះនៅជិតបឹងបូរ៉ាផេត។ គួរជម្រាបថា សហគមន៍ Bang [ ] The post ទឺកជំនន់នៅថៃនាំមកទាំងសត្វក្រពើ ធ្វើឲ្យពលរដ្ឋនាំគ្នាដេកភ័យទាំងយប់ទាំងថ្ងៃ appeared first on Khmer Breaking News.


Latest News
Hashtags:   

ទឺកជំនន់នៅថៃនាំមកទាំងសត្វក្រពើ

 | 

ធ្វើឲ្យពលរដ្ឋនាំគ្នាដេកភ័យទាំងយប់ទាំងថ្ងៃ

 | 

Sources