Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 11 days ago

បារាំង ចាយ៤៧០លានដុល្លារ សាងសង់ពន្ធនាគារក្នុងព្រៃអាម៉ាហ្សូន

ប្រទេសបារាំង បានដាក់ចេញនូវគម្រោងសាងសង់ពន្ធនាគារ តម្លៃរហូតដល់ទៅ ៤០០លានអឺរ៉ូ ឬប្រមាណជា៤៧០លានដុល្លារ នៅក្នុងព្រៃអាម៉ាហ្សូន។ គោលបំណងចម្បងនៃការសាងសង់ពន្ធនាគារនេះ គឺដើម្បីឃុំឃាំងឧក្រិដ្ឋជនគ្រឿងញៀន កុំឱ្យមានទំនាក់ទំនងជាមួយពិភពខាងក្រៅ។ ពន្ធនាគារនេះនឹងសាងសង់រួចរាល់នៅឆ្នាំ២០៨០ នៅតំបន់ French Guiana នៅទ្វីបអាមេរិកខាងត្បូង ដែលជាតំបន់ បារាំងបានគ្រប់គ្រងពេញសិទ្ធតាំងពីឆ្នាំ១៩៤៦។ ពន្ធនាគារនេះ អាចផ្ទុកមនុស្សបាន៥០០នាក់ ដោយបែកចែកជា៣តំបន់រួមមាន៖ • តំបន់ឧក្រិដ្ឋជនគ្រឿងញៀន • តំបន់ក្រុមភេរវករ • តំបន់ក្រុមជួញដូរមនុស្ស ពន្ធនាគារថ្មីនេះ នឹងដាក់ពង្រាយឆ្មាំយាមជាច្រើន និងឧបករណ៍តាមដានទំនើបៗ ដើម្បីធានាឱ្យបានថាអ្នកទោសទាំងនោះ មិនអាចមានទំនាក់ទំនងជាមួយអ្នកនៅខាងក្រៅ៕ The post បារាំង ចាយ៤៧០លានដុល្លារ សាងសង់ពន្ធនាគារក្នុងព្រៃអាម៉ាហ្សូន appeared first on Khmer Breaking News.


Latest News
Hashtags:   

បារាំង

 | 

ចាយ៤៧០លានដុល្លារ

 | 

សាងសង់ពន្ធនាគារក្នុងព្រៃអាម៉ាហ្សូន

 | 

Sources