Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 13 days ago

ខ្លាំងជាងកងទ័ពទៀត! ពលរដ្ឋថៃនៅព្រំដែនទួញសោកសូមឱ្យរដ្ឋាភិបាល និងកងទ័ពខ្លួនធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់

ប្រទេសថៃ ៖ តាំងពីរដ្ឋាភិបាលថៃរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តលើជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យកងទ័ពថៃបិទព្រំដែនជាឯកតោភាគី ចោទប្រកាន់ និងបង្កជម្លោះជាមួយកម្ពុជាមិនឈប់ឈរ ។ បច្ចុប្បន្ន កងទ័ពថៃកាន់តែខ្លាំងដៃថែមទៀតដោយសារមានការគាំទ្រពីស្តេច និងនាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន ប្រកាសច្បាប់អាជ្ញាសឹក និងបើកដៃឱ្យកងទ័ពថៃត្រៀមខ្លួនធ្វើសង្គ្រាមនៅព្រំដែន ខណៈពលរដ្ឋថៃនៅព្រំដែនជំរុញឱ្យរដ្ឋាភិបាល និងកងទ័ពធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់ ។ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News រាយការណ៍ថា ពលរដ្ឋថៃនៅខេត្តឧប៊ុនរ៉ាជថានី បានជម្លៀសចេញពីលំនៅឋានទៅកាន់ជំរំភៀសសឹកជាបន្តបន្ទាប់ក្រោយពីកងទ័ពថៃបា.ញ់ប្រ.ហារដោយកាំភ្លើ.ងត្បាល់ និងកាំភ្លើ.ងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះកាលពីថ្ងៃទី២៧ ខែកញ្ញា និងកុហកពលរដ្ឋថា កម្ពុជាបង្កហេតុមុន ។ ពលរដ្ឋថៃម្នាក់លើដៃសំពះបណ្តើរ ទួញសោកបណ្តើរ សូមឱ្យរដ្ឋាភិបាល និងកងទ័ពខ្លួនបើកឆាកធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់តែម្តង ដើម្បីកុំឱ្យខ្លួនពិបាកជម្លៀសច្រើនលើក ។ អ្នកស្រី ម៉ាឆា នៅខេត្តឧប៊ុនរ៉ាជថានី បាននិយាយទាំងទឹកភ្នែកផ្តាំផ្ញើទៅកាន់មេទ័ព និងនាយករដ្ឋមន្ត្រីរបស់ខ្លួនថា សូមបើកឆាកធ្វើសង្គ្រាមលើកនេះឱ្យដឹងឈ្នះ-ចាញ់ឆាប់ៗកុំឱ្យពលរដ្ឋពិបាកជម្លៀស ។ ក្រៅពីនេះ សូមរដ្ឋាភិបាលផ្តល់ប្រាក់ឱ្យពលរដ្ឋរស់នៅព្រំដែនក្នុងម្នាក់ចំនួន៥,០០០បាត (ស្មើជាង១៥០ដុល្លារ) ពីព្រោះពលរដ្ឋភៀសសឹកគ្មានប្រាក់ទិញអាហារ ។ រាល់ថ្ងៃ [ ] The post ខ្លាំងជាងកងទ័ពទៀត! ពលរដ្ឋថៃនៅព្រំដែនទួញសោកសូមឱ្យរដ្ឋាភិបាល និងកងទ័ពខ្លួនធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់ appeared first on Khmer Breaking News.


Latest News
Hashtags:   

ខ្លាំងជាងកងទ័ពទៀត

 | 

ពលរដ្ឋថៃនៅព្រំដែនទួញសោកសូមឱ្យរដ្ឋាភិបាល

 | 

និងកងទ័ពខ្លួនធ្វើសង្គ្រាមដឹងឈ្នះ

 | 

Sources