Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 14 days ago

លីម តិចម៉េង បង្ហើបពីការប្រលងចម្រៀងមិនខុសពីកម្មវិធីបវរកញ្ញាមិនសូវមានមិត្តហើយត្រូវមានការប្រុងប្រយ័ត្ន

តារាចម្រៀង លីម តិចម៉េង បានចូលរួមកម្មវិធីកម្សាន្តមួយដោយបានចែករំលែកពីការតស៊ូក្នុងជីវិតទម្រាំតែអាចមានឈ្មោះបោះសំឡេងមានមហាជនអាណិតស្រលាញ់ដូចបច្ចុប្បន្ន។ ម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី៤បានបង្ហាញថាការប្រកួតប្រជែងគឺមិនងាយស្រួលនោះទេ។ នៅក្នុងបទសម្ភាសន៍ 3 Fun លីម តិមម៉េង បានប្រាប់ទៅកាន់អ្នកជំនាន់ក្រោយថាការប្រលងមិនងាយស្រួលនោះទេមិនថាកម្មវិធីបវរកញ្ញាឬអ្វីក៏ដោយគឺមិនសូវមានមិត្តនោះទេ ប្រសិនជាយើងមានសមត្ថភាពជាងគេជាងឯងទៀតប្រហែលជាគ្រោះថ្នាក់ក្នុងប្រការណាមួយបើសិនជាយើងមិនប្រយ័ត្ន។ កំលោះតូច លីម តិចម៉េង បានបង្ហាញទៀតថា មានបេក្ខជនខ្លះព្យាយាមបំបាក់ទឹកចិត្តយើង ព្រោះតែខ្លួនគ្មានអ្វីហើយសូម្បីតែការហូបបាយឬគេងគេមើលលើមើលក្រោម ពេបជ្រាយមកកាន់ខ្លួន។ តារាចម្រៀងរូបនេះក៏បានចែករំលែកបទពិសោធន៍នៅក្នុងការប្រលងចម្រៀងទៀតថា ប្រសិនជាចង់ឱ្យខ្លួនឯងល្អស្អាតគឺត្រូវហ៊ានចំណាយពីមួយវគ្គទៅមួយវគ្គ ហើយកម្មវិធីមិនបង្ខំយើងនោះទេដោយគេគ្រាន់តែប្រាប់ថាសប្តាហ៍នេះមានខន់សិបអ្វីប៉ុណ្ណោះ។ រៀបរាប់ដោយអួលដើមក តិចម៉េង បានបង្ហាញប្រាប់ទស្សនិកជនថាតាំងពីប្រកួតប្រជែងវគ្គដំបូងដល់បញ្ចប់គឺខ្លួនលោកពុំមានសំលៀកបំពាក់ថ្មីនោះទេ ដោយសំលៀកបំពាក់ខ្លះគឺទិញនៅផ្សារបឹងកេងកង មានការជួយពីរៀមច្បងសិល្បករនៅហង្សមាស រួមទាំងថៅកែហាងរបស់ខ្លួនបានជួយជាសំលៀកបំពាក់ទៀតផង។ ក្នុងអំឡុងពេលនោះ តិចម៉េង ថាលោកច្រៀងដូរបាយចំនួន៦ថ្ងៃ ចំណែកឯ១ថ្ងៃទៀតគឺប្រកួតប្រជែងហើយលោកអស់ពីខ្លួនគឺត្រឹមវគ្គ Live Show សប្តាហ៍ទីពីរប្រសិនជាពេលនោះបរាជ័យគឺជីវិតចប់តែម្តង។ គួរបញ្ជាក់ផងដែរថា លីម តិចម៉េង ជាម្ចាស់ពានមួយរូបដែលទទួលបានការអាណិតស្រលាញ់ពីអ្នកគាំទ្រច្រើនបើទោះបីជាលើកពានជាច្រើនឆ្នាំប៉ុន្តែនៅពេលមានការប្រគំតន្រ្តីនានាតារាចម្រៀងរូបនេះតែងតែទទួលបានកាដូពីក្រុមអ្នកគាំទ្រ៕ The post លីម តិចម៉េង បង្ហើបពីការប្រលងចម្រៀងមិនខុសពីកម្មវិធីបវរកញ្ញាមិនសូវមានមិត្តហើយត្រូវមានការប្រុងប្រយ័ត្ន appeared first on Khmer Breaking News.


Latest News
Hashtags:   

តិចម៉េង

 | 

បង្ហើបពីការប្រលងចម្រៀងមិនខុសពីកម្មវិធីបវរកញ្ញាមិនសូវមានមិត្តហើយត្រូវមានការប្រុងប្រយ័ត្ន

 | 

Sources