Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 14 days ago

តឹងចិត្តពេក ចំប៉ីខ្មៅ ទម្លាយរឿងក្នុងគ្រួសារ

ចំប៉ីខ្មៅ បានចេញវីដេអូដោយក្តីឈឺចិត្តរៀបរាប់ពីរឿងគ្រួសារជាលើកទី១ប្រាប់មហាជនព្រោះតែការខិតខំប្រឹងប្រែងរបស់ខ្លួនសព្វគ្រប់បែបយ៉ាងបែរសមាជិកគ្រួសារមើលមិនឃើញ។ ចំប៉ីខ្មៅ បានលាតត្រដាងថាម្តាយរបស់ខ្លួនញៀននឹងកន្ទុយលេខនិងបានយកមាសដែលខ្លួនឱ្យយកទៅបញ្ចាំ ខណៈដែលប្អូនប្រុសបែរជាគិតតែពីជក់ថ្នាំ។ នៅថ្ងៃទី២៧ ខែកញ្ញា ចំប៉ីខ្មៅ បានបង្ហោះវីដេអូដោយរៀបរាប់ថា អ្វីដែលខ្លួនបានមកដល់ថ្ងៃនេះគឺកើតចេញពីការខិតខំដោយខ្លួនឯង ព្រោះតែម្តាយឪពុកពិបាកមិនអាចជួយខ្លួនឱ្យបានដូចថ្ងៃនេះទេ។ ចំប៉ីខ្មៅ បានបន្តទៀតថា ខ្លួនជាមនុស្សដែលធ្លាប់ជាប់គុកមិនអាចប្រលងមេធាវី ឬចៅក្រម ព្រះរាជអាជ្ញាក៏បានឡើយ ហើយអ្នកផ្ទះមិនយល់អារម្មណ៍របស់ខ្លួនឡើយ។ ចំប៉ីខ្មៅ បានបន្តទៀតថាគ្រាន់តែយកប្អូនមកឱ្យនៅភ្នំពេញរកស៊ីធ្វើការ ឱ្យជួយមើលមុខរបរ បែរជាធ្វើមិនបានគិតតែពីជក់ថ្នាំ។ ដោយក្តីអន់ចិត្តចំពោះសមាជិកគ្រួសារ ចំប៉ីខ្មៅ បានបន្ថែមទៀតថាម្តាយរបស់ខ្លួនគឺរឿងកន្ទុយលេខ ខ្លួនខិតខំផ្គត់ផ្គង់អ្នកផ្ទះគ្រប់សព្វបែបយ៉ាងឱ្យខ្លួនធ្វើល្អប៉ុណ្ណាទៀត ខ្លួនខំទិញពេជ្រ ទិញមាសឱ្យម្តាយពាក់បែរជាមិនយល់អារម្មណ៍របស់ខ្លួនយកមាសទៅបញ្ចាំ យកទៅជួយបងប្អូនផ្សេង មិនយល់អារម្មណ៍របស់ខ្លួនខំងើបមកពីគុក។ ជាមួយនឹងការលាតត្រដាងក្នុងរឿងគ្រួសារ ចំប៉ីខ្មៅ ថាខ្លួនគ្មានហេតុផលអ្វីត្រូវប្រាប់ពីអារម្មណ៍ទៅកាន់អ្នកទស្សនាឡើយប៉ុន្តែគ្រាន់តែចង់ឱ្យដឹង ឱ្យឃើញពីគំនិតមាយាទ ហើយការដែលបង្ហាញប្រាប់ទស្សនិកជនក្នុងរឿងគ្រួសារនេះដោយសារតែខ្លួនតឹងពេក។ បន្ទាប់ពីបង្ហោះប្រាប់ពីទុក្ខលំបាករបស់ខ្លួនពីសមាជិកគ្រួសារដែលមិនយល់ពីអារម្មណ៍នៃការខិតខំប្រឹងប្រែងរបស់ខ្លួន អ្នកលេងបណ្តាញសង្គមមានការផ្តល់កម្លាំងចិត្តទៅកាន់ ចំប៉ីខ្មៅ ផងដែរក្នុងនោះជំទាវ ចន ច័ន្ទលក្ខិណា ក៏បានចូលទៅខម្មិនផ្តល់កម្លាំងចិត្តដូចគ្នា។ ទោះយ៉ាងណា វីដេអូដែល ចំប៉ីខ្មៅ បានបង្ហោះក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរខណៈមានគណនីផ្សេងបង្ហោះថា ចំប៉ីខ្មៅ សង្គ្រោះបន្ទាន់៕ The post តឹងចិត្តពេក ចំប៉ីខ្មៅ ទម្លាយរឿងក្នុងគ្រួសារ appeared first on Khmer Breaking News.


Latest News
Hashtags:   

តឹងចិត្តពេក

 | 

ចំប៉ីខ្មៅ

 | 

ទម្លាយរឿងក្នុងគ្រួសារ

 | 

Sources