Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 16 days ago

តើខ្មែរយើងយល់យ៉ាងណាដែរក្រោយបានដឹងថា ពលរដ្ឋថៃរស់នៅសុរិន្ទជំរុញឱ្យកងទ័ពធ្វើសង្គ្រា.មឆាប់ៗពុំបាច់ចរចាក្រោយពីរដ្ឋាភិបាលបើកដៃឱ្យ?

ប្រទេសថៃ ៖ សារព័ត៌មានថៃ Amarin News រាយការណ៍នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ថា ពលរដ្ឋនៅឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ បានជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ក្រោយពីកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កហេតុនៅព្រំដែន ។ ពលរដ្ឋថៃផ្តាំផ្ញើឱ្យកងទ័ពថៃធ្វើសង្គ្រា.មឆាប់ៗពុំចាំបាច់ចរចាជាមួយកម្ពុជា ពីព្រោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន បានបើកដៃឱ្យកងទ័ពរួចហើយ ។ នៅថ្ងៃទី២៦ ខែកញ្ញា ពលរដ្ឋនៅឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ និងស្រុកកាបឈើង ខេត្តសុរិន្ទ បានជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ដោយសារកងទ័ពឈ្លានពានថៃបង្កហេតុញុះញង់មិនឈប់ឈរនៅព្រំដែនកម្ពុជា-ថៃ ហើយកុហកពលរដ្ឋរបស់ខ្លួនថា កងទ័ពកម្ពុជាជាអ្នកបង្កហេតុ ។ ការនិយាយបំភ្លៃរបស់កងទ័ពឈ្លានពានថៃបានធ្វើឱ្យពលរដ្ឋនៅខេត្តសុរិន្ទជឿជាក់ និងជំរុញឱ្យធ្វើសង្គ្រាមជាមួយកម្ពុជា ។ អ្នកស្រី ផាត់ត្រា ហានស៊ីផូមិ អាយុ៤៨ឆ្នាំ រស់នៅឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ និយាយថា ខ្លួន និងក្រុមគ្រួសារបានជម្លៀសចេញពីលំនៅឋានជាមួយអ្នកភូមិផ្សេងទៀត ក្រោយពីកងទ័ពថៃប្រាប់ថា កងទ័ពខ្មែរបាញ់កាំភ្លើងតូចចូលទឹកដីថៃ ។ អ្នកស្រីពុំចង់ឱ្យរង់ចាំរហូតមានការប្រើប្រាស់កាំភ្លើងធំទេ ពីព្រោះរដ្ឋាភិបាលថៃពុំបានជួយពលរដ្ឋ រហូតមកដល់ពេលនេះ ពលរដ្ឋពុំទាន់ទទួលបានប្រាក់សំណងពីរដ្ឋាភិបាលចំនួន៥,០០០បាតទេ (ស្មើជាង១៥០ដុល្លារ) ។ ស្ត្រីរូបនេះបន្តថា ខ្លួនរស់នៅព្រំដែនពុំអាចប្រកបរបរអ្វីទេ ក្មេងៗក៏ពុំបានចូលសាលារៀន [ ] The post តើខ្មែរយើងយល់យ៉ាងណាដែរក្រោយបានដឹងថា ពលរដ្ឋថៃរស់នៅសុរិន្ទជំរុញឱ្យកងទ័ពធ្វើសង្គ្រា.មឆាប់ៗពុំបាច់ចរចាក្រោយពីរដ្ឋាភិបាលបើកដៃឱ្យ? appeared first on Khmer Breaking News.


Latest News
Hashtags:   

តើខ្មែរយើងយល់យ៉ាងណាដែរក្រោយបានដឹងថា

 | 

ពលរដ្ឋថៃរស់នៅសុរិន្ទជំរុញឱ្យកងទ័ពធ្វើសង្គ្រា

 | 

មឆាប់ៗពុំបាច់ចរចាក្រោយពីរដ្ឋាភិបាលបើកដៃឱ្យ

 | 

Sources