Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 11 days ago

រដ្ឋត្រៀមពូជស្រូវចំនួន ២ពាន់តោន ចែកជូនកសិករដែលរងគ្រោះដោយទឹកជំនន់

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានត្រៀមបម្រុងគ្រាប់ពូជស្រូវ និងដំណាំចម្រុះ ២ ០៥០តោន ដើម្បីចែកជូនកសិករដែលរងគ្រោះដោយទឹកជំនន់។ នៅក្នុងនោះ ពូជស្រូវមានចំនួន ២ ០០០តោន និងគ្រាប់ពូជបន្លែ ដំណាំរួមផ្សំទៀត ៥០តោន ដើម្បីឱ្យកសិករស្តារដំណាំឡើងវិញ ក្រោយពីទឹកស្រក។ តាមគោលការណ៍គ្រប់គ្រង និងការចាត់ចែងសន្និធិស្បៀង និងគ្រាប់ពូជបម្រុង គ្រាប់ពូជស្រូវ គ្រាប់បន្លែ និងដំណាំរួមផ្សំទាំងអស់នេះ ត្រូវបានផលិត និងរក្សាទុកយ៉ាងហ្មត់ចត់ ដោយអនុលោមតាមលក្ខខណ្ឌបច្ចេកទេសនៃការផលិត។ យោងតាម លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ឥទ្ធិពលខ្យល់ព្យុះក្នុងតំបន់ បានធ្វើឱ្យខេត្តចំនួន១១របស់កម្ពុជា រងការជន់លិច ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានធ្វើឱ្យប៉ះពាល់ដល់ក្រុង-ស្រុក ប្រមាណជា៤៦ទីតាំង ដែលគិតជាគ្រួសារមានជាង៣ម៉ឺនគ្រួសារ ។ គួរបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ដំណាំស្រូវចំនួន ៩ ៥៥៧ហិកតា ស្ថិតក្នុងខេត្តចំនួន ៧ របស់កម្ពុជា បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង៕ The post រដ្ឋត្រៀមពូជស្រូវចំនួន ២ពាន់តោន ចែកជូនកសិករដែលរងគ្រោះដោយទឹកជំនន់ appeared first on Khmer Breaking News.


Latest News
Hashtags:   

រដ្ឋត្រៀមពូជស្រូវចំនួន

 | 

២ពាន់តោន

 | 

ចែកជូនកសិករដែលរងគ្រោះដោយទឹកជំនន់

 | 

Sources