Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 13 days ago

ACU រកឃើញអធិការរងស្រុកម្នាក់ ទទួលសំណូកជាង៧០មុឺនដុល្លារដើម្បីដោះលែងក្រុមឆបោកជនជាតិថៃ

រាជធានីភ្នំពេញ ៖ ភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថា លោកអធិការរងនគរបាលស្រុកបវេលម្នាក់ មានជាប់ពាក់ព័ន្ធករណីអំពើពុករលួយ ដោយបានទទួលសំណូកជាង៧៧ម៉ឺនដុល្លារពីមេក្លោងថៃ ក្នុងការដោះលែងជនជាតិថៃ ដែលសមត្ថកិច្ចបានឃាត់ខ្លួនបានក្នុងប្រតិបត្តិការរដ្ឋបាលបង្ក្រាបក្រុមបោកប្រាស់ តាមអនឡាញ Online Scam ។ បើតាមរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ អាណត្តិទី៤ របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញថា ACU បានឃាត់ខ្លួន និងបញ្ជូនមន្ត្រីនគរបាល ២រូប—រួមទាំងលោក វន វាសនា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបវេល—ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ឧសភា ២០២៥ ពាក់ព័ន្ធករណីប៉ុនប៉ងសូកប៉ាន់ប្រាក់សរុបប្រហែល ៧៧៤,០០០ ដុល្លារ ដើម្បីដោះលែងជនជាតិថៃ ៤៣ នាក់ ដែលត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនពីករណីស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងក្រុងប៉ោយប៉ែត។ ក្រោយសួរនាំ តុលាការបានសម្រេចឃុំខ្លួនជនជាប់ចោទទាំងពីរដាក់ពន្ធនាគារព្រៃស ដើម្បីបន្តនីតិវិធី (២៦ ឧសភា ២០២៥)។ តាមការបញ្ជាក់ពីអ្នកនាំពាក្យ ACU លោក សយ ច័ន្ទវិចិត្ត ព្រឹត្តិការណ៍មានដូចតទៅ៖ ក្រោយសមត្ថកិច្ចឃាត់ជនជាតិថៃ ៤៣ នាក់ [ ] The post ACU រកឃើញអធិការរងស្រុកម្នាក់ ទទួលសំណូកជាង៧០មុឺនដុល្លារដើម្បីដោះលែងក្រុមឆបោកជនជាតិថៃ appeared first on Khmer Breaking News.


Latest News
Hashtags:   

រកឃើញអធិការរងស្រុកម្នាក់

 | 

ទទួលសំណូកជាង៧០មុឺនដុល្លារដើម្បីដោះលែងក្រុមឆបោកជនជាតិថៃ

 | 

Sources