Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 16 days ago

កាន់តែក្ដៅ! ថៃចាប់ផ្ដើមប្រើប្រព័ន្ធផ្សព្វផ្សាយលាបពណ៌កម្ពុជាថាជាអ្នកបើកការវា.យប្រហារទៅលើខ្លួនមុន

ពិតជាមិនចោលសន្ដានភូតកុហកមែន! ក្រោយក្រសួងការពារជាតិកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពព្រំដែននៅតំបន់អានសេះថាមានការផ្ទុះអាវុ.ធច្រើនគ្រាប់ពីសំណាក់ភាគីថៃបា.ញ់មកលើមូលដ្ឋានទ័ពកម្ពុជា អ្នកនាំពាក្យកងទ័ពជើងគោកថៃបានចេញមកច្រានចោលព័ត៌មាននោះភ្លាមៗ និងថែមទាំងថ្កោលទោសកម្ពុជាចំពោះការបា.ញ់បង្កហេតុមកលើថៃមុន។ តាមរយៈការចេញផ្សាយរបស់ Khaosod នារសៀលថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2025 មុននេះបន្តិចបានឲ្យដឹងថា លោក Winthai Suvaree អ្នកនាំពាក្យនៃកងទ័ពភូមិន្ទថៃ (RTA) បានប្រកាសជាសាធារណៈថា នៅចន្លោះម៉ោងប្រហែល 12:00 ដល់ 12:30 រសៀល RTA បានទទួលរបាយការណ៍ពីបញ្ជាការដ្ឋានកងទ័ពជើងគោកទី 2 ដែលបញ្ជាក់ថាទាហានកម្ពុជាបានប្រើអាវុធធុនតូច និងគ្រាប់បែកដៃបា.ញ់ និងគប់ចូលទៅក្នុងមូលដ្ឋានកងកម្លាំងថៃក្បែរតំបន់ ច្រលអានសេះ ដែលថៃបានហៅថា Chong Ahn Ma ។ បច្ចុប្បន្នកងកម្លាំងសុរាណារីកំពុងមានភាពប្រុងប្រយ័ត្នខ្ពស់ ហើយនឹងបើកការសងសឹកវិញទៅតាមស្ថានភាពប្រសិនបើមានការបញ្ជា។ បន្ថែមពីនោះ អ្នកនាំពាក្យកងទ័ពបានព្យាយាមនិយាយបំភ្លើសនៅចំពោះមុខសារព័ត៌មានថា ភាគីកម្ពុជាតែងតែនាំក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នកម្ពុជា (IOT) ទៅត្រួតពិនិត្យតំបន់នេះ។ ដូច្នេះហើយ ទើបគេសង្ស័យថា ទង្វើបង្កើតស្ថានការណ៍នេះ គឺជាការញុះញង់ឱ្យភាគីថៃ សងសឹក និងវាយប្រហារទៅវិញ ដើម្បីគេអាចយករឿងនេះធ្វើជាភស្តុតាង សម្រាប់ជូនដំណឹងដល់ IOT នៅខាងកម្ពុជាថា ភាគីថៃបានបំពានលើកិច្ចព្រមព្រៀងឈប់បា.ញ់មែន។ ដោយឡែកងាកមកខាងកម្ពុជា ក្រសួងការពារជាតិបានធ្វើកំណត់ហេតុផ្ទុះអាវុ.ធយ៉ាងច្បាស់លាស់ [ ] The post កាន់តែក្ដៅ! ថៃចាប់ផ្ដើមប្រើប្រព័ន្ធផ្សព្វផ្សាយលាបពណ៌កម្ពុជាថាជាអ្នកបើកការវា.យប្រហារទៅលើខ្លួនមុន appeared first on Khmer Breaking News.


Latest News
Hashtags:   

កាន់តែក្ដៅ

 | 

ថៃចាប់ផ្ដើមប្រើប្រព័ន្ធផ្សព្វផ្សាយលាបពណ៌កម្ពុជាថាជាអ្នកបើកការវា

 | 

យប្រហារទៅលើខ្លួនមុន

 | 

Sources