Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 13 days ago

ទូតអាមេរិកប្រកាសផ្ដល់ជំនួយជាង៦៧មុឺនដុល្លារ ដល់ការងារបោសសម្អាតមីននៅកម្ពុជា

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រកាសអំពីថវិកាជាជំនួយថ្មីចំនួន ៦៧៥០០០ ដុល្លារ ដើម្បីជួយគាំទ្រការងារបោសសម្អាតមីនដ៏មានសារៈខាន់របស់កម្ពុជា។ នេះបើយោងទំព័រហ្វេសប៊ុកស្ថានទូតសហរដ្ឋអាមេរិកផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ លោកស្រីភារធារី Bridgette Walker បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានមោទនភាពជាម្ចាស់ជំនួយបោសសម្អាតមីនធំបំផុតនៅកម្ពុជា ដោយបានបរិច្ចាគថវិកា ២២០លានដុល្លារ ចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ក្នុងនោះ ១២លានដុល្លារ សម្រាប់ឆ្នាំនេះ ដើម្បីផ្តល់លទ្ធភាពជូនក្រុមគ្រួសារខ្មែរអាចរស់នៅបានដោយសុខសន្តិភាព និងវិបុលភាព។ លោកស្រី បានបញ្ជាក់ថា៖ សូមអរគុណដល់ដៃគូរបស់យើង មានអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ (Norwegian People s Aid) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំពោះការខិតខំប្រឹងប្រែងឥតសំចៃដើម្បីធ្វើឱ្យកម្ពុជាអស់គ្រាប់មីន ហើយក៏សូមអរគុណដល់វិទ្យាស្ថានបច្ចេកទេសកំចាត់មីន ដែលបានពន្យល់លម្អិតអំពីកិច្ចខិតខំប្រឹងប្រែងមហាសាលក្នុងការរៀបចំក្រុមការងារដោះមីនជូនដល់សមាជិកសភាសហរដ្ឋអាមេរិក លោក Adam Smith លោក Michael Baumgartner លោកស្រី Chrissy Houlahan និងរូបខ្ញុំផ្ទាល់ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា អគ្គនាយកសុីម៉ាក់ក៏បានសំដែងនូវអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រដល់ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា! ។ ជាងនេះទៅទៀត ឯកឧត្តមមានក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចនេះនិងការចុះហត្ថលេខាទទួលជំនួយ [ ] The post ទូតអាមេរិកប្រកាសផ្ដល់ជំនួយជាង៦៧មុឺនដុល្លារ ដល់ការងារបោសសម្អាតមីននៅកម្ពុជា appeared first on Khmer Breaking News.


Latest News
Hashtags:   

ទូតអាមេរិកប្រកាសផ្ដល់ជំនួយជាង៦៧មុឺនដុល្លារ

 | 

ដល់ការងារបោសសម្អាតមីននៅកម្ពុជា

 | 

Sources