Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 17 days ago

អ្នកវិភាគថៃបារម្ភពីជម្លោះព្រំដែនជាមួយកម្ពុជាគ្មានដំណោះស្រាយដោយសារនាយករដ្ឋមន្ត្រីថៃប្រគល់អំណាចឱ្យកងទ័ព

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Nation បានអញ្ជើញលោក សុរ៉ាឆាតិ បាំរុងសុខ អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យជុឡាឡុងកន មកចូលរួមកម្មវិធីវិភាគព័ត៌មាន ហើយអ្នកជំនាញរូបនេះបារម្ភពីជម្លោះព្រំដែនជាមួយកម្ពុជាគ្មានដំណោះស្រាយ ដោយសារនាយករដ្ឋមន្ត្រីថៃប្រគល់អំណាចពេញលេញឱ្យកងទ័ព ។ នាយករដ្ឋមន្ត្រីថៃទម្លាក់ការទទួលខុសត្រូវរបស់ខ្លួនទៅឱ្យកងទ័ពជាអ្នកសម្រេចចិត្តលើកិច្ចការព្រំដែន ហើយនាយករដ្ឋមន្ត្រីនឹងឈរពីក្រោយចាំតែគាំទ្រកងទ័ព ។ ការកំណត់គោលនយោបាយពាក់ព័ន្ធនឹងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ គឺនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ពុំអាចទម្លាក់ចោលគ្មានដំណោះស្រាយ និងអនុវត្តតាមការអំពាវនាវរបស់ពលរដ្ឋថៃជ្រុលនិយមសុំឱ្យបិទព្រំដែនបន្តនោះទេ ។ នាយករដ្ឋមន្ត្រីថៃត្រូវតែកំណត់គោលនយោបាយ រួមទាំងប្រកាន់គោលជំហរច្បាស់លាស់ដើម្បីសម្រេចគោលដៅបញ្ចប់ជម្លោះជាមួយកម្ពុជា ប៉ុន្តែបែរជាឱ្យកងទ័ពមានអំណាចពេញលេញសម្រេចចិត្តលើកិច្ចការព្រំដែន និងកំណត់យុទ្ធសាស្ត្រ រីឯរដ្ឋាភិបាលចាំតែគាំទ្រ ។ លោក សុរ៉ាឆាតិ បាំរុងសុខ អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យជុឡាឡុងកន បានដាស់តឿននាយករដ្ឋមន្ត្រីថៃដែលគាំទ្រជាតិនិយមខ្លាំងពេក គឺនឹងធ្វើឱ្យគ្មានដំណោះស្រាយជម្លោះជាមួយកម្ពុជា ។ អ្នកវិភាគបារម្ភពីគោលជំហររបស់នាយករដ្ឋមន្ត្រីថៃ និងរដ្ឋាភិបាលគណបក្សភូមិចៃថៃ ដោយអ្នកវិភាគបានលើកឡើងពីបញ្ហាជាច្រើនទៅកាន់នាយករដ្ឋមន្ត្រីថៃ រួមមាន ៖ -បញ្ហាទី១ ៖ នាយករដ្ឋមន្ត្រីថៃត្រូវយល់ថា រដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការកំណត់យុទ្ធសាស្ត្ររបស់ប្រទេស ហើយកងទ័ពមានតួនាទីអនុវត្តយុទ្ធសាស្ត្រ មិនមែននាយករដ្ឋមន្ត្រីឱ្យកងទ័ពជាអ្នកកំណត់យុទ្ធសាស្ត្រទេ ។ -បញ្ហាទី២ ៖ [ ] The post អ្នកវិភាគថៃបារម្ភពីជម្លោះព្រំដែនជាមួយកម្ពុជាគ្មានដំណោះស្រាយដោយសារនាយករដ្ឋមន្ត្រីថៃប្រគល់អំណាចឱ្យកងទ័ព appeared first on Khmer Breaking News.


Latest News
Hashtags:   

អ្នកវិភាគថៃបារម្ភពីជម្លោះព្រំដែនជាមួយកម្ពុជាគ្មានដំណោះស្រាយដោយសារនាយករដ្ឋមន្ត្រីថៃប្រគល់អំណាចឱ្យកងទ័ព

 | 

Sources