Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 14 days ago

ជាប់ពន្ធនាគារមិនទាន់បានមួយខែផង ពេលនេះលោកតាថាស៊ីន ដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកតាថាស៊ីន ស៊ីណាវ៉ាត្រា បានដាក់ញត្តិសុំលើកលែងទោសជាបុគ្គលពីព្រះមហាក្សត្រ បន្ទាប់ពីជាប់ពន្ធគារកាលពីសប្តាហ៍ទីពីរនៃខែកញ្ញា។ ការដាក់ពាក្យសុំលើកលែងនេះត្រូវបានក្រសួងយុត្តិធម៌ថៃដំណើរការឡើងវិញរួចរាល់ហើយ ដោយប្រភពអ្នកកាន់តំណែងខ្ពស់ម្នាក់បានបញ្ជាក់ថា “ការដាក់ពាក្យសុំលើកលែងទោសនេះគឺជាសិទ្ធិពេញលេញរបស់អ្នកជាប់គុកគ្រប់រូបក្នុងប្រទេស”។ នេះបើតាមសារព័ត៌មានខៅសត ចុះផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា នេះ។ ការលើកលែងទោស ជាការស្នើសុំផ្ទាល់ខ្លួនរបស់អ្នកជាប់គុក ដើម្បីសុំកាត់បន្ថយការពិន័យឬទទួលបានការលើកលែងពេញលេញ។ យ៉ាងណាមិញ ទោះបីជាការដាក់ញត្តិសុំអភ័យទោស នេះអាចធ្វើបានដោយសិទ្ធិពេញលេញក៏ដោយ អ្វីដែលអាចកំណត់លទ្ធផលនោះ គឺការសម្រេចចិត្តផ្ទាល់របស់ព្រះមហាក្សត្រ ដោយមិនមាននរណាម្នាក់ឬ ភ្នាក់ងារណាមួយអាចចូលរួមសម្រេចជាមួយព្រះមហាក្សត្របានឡើយ។ សូមរំលឹកថា កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ តុលាការកំពូលសម្រាប់កាត់ទោសអ្នកនយោបាយ បានកាត់ទោស អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ នៅក្នុងសំណុំរឿងលេខ ១៤។ បន្ទាប់មកត្រឹមតែមួយថ្ងៃក្រោយជាប់ពន្ធនាគារ ពោលគឺនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ លោកថាក់ស៊ីន បានដាក់ញត្តិសុំលើកលែងទោសទៅព្រះមហាក្សត្រ វិញភ្លាមៗតាមរយៈក្រសួងយុត្តិធ៌ម។ គួរបញ្ជាក់ថា ក្រោយរត់គេចខ្លួនចេញទៅក្រៅប្រទេសអស់រយៈពេលជាង ១៩ឆ្នាំ លោក ថាក់ស៊ីន បានវិលចូលប្រទេសខ្លួនវិញ កាលខែសីហា [ ] The post ជាប់ពន្ធនាគារមិនទាន់បានមួយខែផង ពេលនេះលោកតាថាស៊ីន ដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ appeared first on Khmer Breaking News.


Latest News
Hashtags:   

ជាប់ពន្ធនាគារមិនទាន់បានមួយខែផង

 | 

ពេលនេះលោកតាថាស៊ីន

 | 

ដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ

 | 

Sources