Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 14 days ago

ស្ពានខ្ពស់ជាងគេនៅលើពិភពលោក ត្រូវបានដាក់ឱ្យដំណើរការ

ប្រទេសចិន បានដាក់ដណើរការស្ពាន Huajiang Grand Canyon ដែលជាស្ពានខ្ពស់ជាងគេនៅពិភពលោក។ ស្ពាននេះ ត្រូវបានចំណាយពេលសាងសង់ប្រមាណជាង៣ឆ្នាំ ដោយតភ្ជាប់តំបន់ Liuzhi និងតំបន់ Anlong។ ការធ្វើដំណើររវាងតំបន់ទាំង២ ត្រូវចំណាយពេលជិត២ម៉ោងដើម្បីឆ្លងកាត់ជ្រលងភ្នំនេះ។ ប៉ុន្តែ នៅពេលស្ពាន បើកឱ្យដំណើរការ ការធ្វើដំណើររវាងតំបន់ទាំង២ នឹងត្រូវបានកាត់បន្ថយមកនៅសល់ត្រឹមតែ២នាទីប៉ុណ្ណោះ។ ស្ពាន Huajiang Grand Canyon ត្រូវបានសាងសង់ក្នងទំហំទឹកប្រាក់២៨០លានដុល្លារ នៅក្នុងតំបន់ Huajiang ស្ថិតនៅក្នុងខេត្តគូចូវ ពីលើទន្លេ Beipan នៅភាគនិរតីប្រទេសចិន។ មុនដាក់ដំណើរការជាផ្លូវការ ស្ពាននេះ ត្រូវបានបានឆ្លងកាត់ការសាកល្បង ដោយមានឡានដឹកទំនិញចំនួន ៩៦ គ្រឿងដែលមានទម្ងន់សរុប ៣,៣០០ តោនបានបើការឆ្លងកាត់ ដើម្បីតេស្តការផ្ទុកទម្ងន់៕ The post ស្ពានខ្ពស់ជាងគេនៅលើពិភពលោក ត្រូវបានដាក់ឱ្យដំណើរការ appeared first on Khmer Breaking News.


Latest News
Hashtags:   

ស្ពានខ្ពស់ជាងគេនៅលើពិភពលោក

 | 

ត្រូវបានដាក់ឱ្យដំណើរការ

 | 

Sources